|
នាយទាហានវៀតណាមកំពុងទៅយាមល្បាតខ្សែព្រំដែន |
(VOVworld) - នាព្រឹកថ្ងៃទី៤ សីហា នៅខេត្ត Tuyen Quang ភាគខាងជើងវៀតណាម
គណៈកម្មការទទួលបន្ទុកតំបន់ពាយ័ព្យបានរៀបចំសន្និសីទធានាសន្តិសុខ សណ្ដាប់
ធ្នាប់នៅខេត្តមួយចំនួននៃតំបន់ព្រៃភ្នំភាគខាងជើងឆ្នាំ២០១៥។ឧបនាយករដ្ឋមន្រ្តី
វៀតណាមនិងជាប្រធានគណៈកម្មការទទួលបន្ទុកតំបន់ពាយ័ព្យ លោក Nguyen
Xuan Phuc បានអញ្ជើញធ្វើអធិបតីសន្និសីទនេះ។បណ្ដាតំណាង នៅសន្និសីទបាន
ថ្លែងថា ទោះបីមានការលំបាកលំបិនជាច្រើនក្ដី ប៉ុន្តែដោយ សារមានការខំប្រឹង
ប្រែងរបស់រដ្ឋអំណាចនិងប្រជាជននៅតំបន់ បានជាការងារធានាសន្តិសុខ
សណ្ដាប់ធ្នាប់ទទួលបានលទ្ធលដ៏សំខាន់។សន្និសុខនយោបាយត្រូវបានរក្សារឹងមាំ
សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមមានស្ថិរភាព ទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាពនូវ
បទល្មើសជួញដូរគ្រឿងញៀន ជួញដូរមនុស្ស ឆ្លងដែនខុសច្បាប់ផងដែរ។
បណ្ដាតំណាងក៏បានសុំឲ្យ ចាំបបាច់ត្រូវជំរុញខ្លាំងនូវការងារគ្រប់គ្រង រដ្ឋអំពី
សន្តិសុខការពារជាតិនៅតំបន់ព្រមទាំងយកចិត្តទុកដាក់ដល់តម្រូវការដ៏ត្រឹមត្រូវ
អំពីវប្បធម៌ ជំនឿសាសនារបស់ជនរួមជាតិជាជនជាតិភាគតិច ផ្សាភ្ជាប់នឹងការ
អនុវត្តចលនាកសាងជនបទថ្មីនៅតំបន់ទៀតផង៕