ជំរុញខ្លាំងការតភ្ជាប់គមនាគមន៍វៀតណាម-កម្ពុជា

ជំរុញខ្លាំងការតភ្ជាប់គមនាគមន៍វៀតណាម-កម្ពុជា - ảnh 1
ជំរុញខ្លាំងការតភ្ជាប់គមនាគមន៍វៀតណាម-កម្ពុជា

(VOV)_នាថ្ងៃទី២៩វិច្ឆិកា ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ក្រុម
ការងារ នៃក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាម ដឹកនាំដោយអនុរដ្ឋ​មន្ត្រី ​
លោក​ Nguyen Nhat បានជួបសន្ទនាជាមួយអនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ
និងដឹក​ជញ្ជូន​លោកតូចចាន់កុសល សំដៅជំរុញជំនាក់​ទំនងសហប្រតិបត្តិការ 
​ក្នុង​វិស័យគមនាគមន៍រវាងប្រទេសទាំងពីរ។ភាគីទាំងពីរបានពិភាក្សាអំពីពង្រាង
អនុស្សារណះយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្ដីអំពីយុទ្ធសាស្ត្រសហ
ប្រតិបត្តិការ តភ្ជាប់គមនាគមន៍ និងដឹកជញ្ជូន​រវាងប្រទេសទាំងពីរ។ នាពេលខាង
មុខនេះ ​ភាគី​ទាំងពីរនឹងស្រាវជ្រាវ អនុវត្ត​រូបសណ្ឋាន៖យន្តការច្រកចេញចូលតែមួយ ​
ទីឈប់តែ​មួយ នៅច្រកទ្វាព្រំដែន Moc Bai - បាវិត សំដៅបង្កលក្ខណះងាយ​ស្រួល​សំ
រាប់​ប្រជាជន​​នៃប្រទេស​ទាំងពីរ​ធ្វើដំណើរនិងដឹកជញ្ជូនទំនិញ។

          មុននោះ នារសៀលថ្ងៃទី២៨វិច្ឆិកា អនុរដ្ឋមន្ត្រី លោក Nguyen Nhat​ក៏បាន​មាន
ជំ​នួប​សន្ទនាជាមួយអនុលេខាធិការ ​ក្រសួងសាធារណការ និងដឹកជញ្ជូន​កម្ពុជា និង
ជា​ប្រធាន​នាយក​ដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា លោក Mao Havannall ដើម្បីបង្កើន
ទំនាក់​ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ