ជំរុញខ្លាំងថែមទៀតការផ្ទេរប្រគល់សិទ្ធិម្ចាស់ការសំរាប់មហាវិទ្យាល័យ

ជំរុញខ្លាំងថែមទៀតការផ្ទេរប្រគល់សិទ្ធិម្ចាស់ការសំរាប់មហាវិទ្យាល័យ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (vietnamplus.vn)

        Vovworld-នាព្រឹកថ្ងៃទី២៦សីហា ថ្លែងមតិនៅកិច្ចប្រជុំស្ដីពីការផ្ទេរ​ប្រគល់​សិទ្ធិម្ចាស់ការសំរាប់មហាវិទ្យាល័យរដ្ឋ​នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung បានសង្កត់ធ្ងន់ថា តាមរយៈភាពជាក់ស្ដែងការផ្ដួចផ្ដើមគំនិតរបស់បក្ស
និងរដ្ឋអំពី​ការប្រគល់​សិទ្ធិ​ម្ចាស់ការទទួលខុសត្រូវដោយខ្លួនឯងសំរាប់
មហាវិទ្យាល័យអះអាងនេះជាការផ្ដួចផ្ដើមគំនិតមួយដ៏ត្រឹមត្រូវនិងមានលទ្ធផល
ជាជំហាន​ដំបូង។ ដោយហេតុនេះស្មារតីគឺប្តេជ្ញាជំរុញខ្លាំងថែមទៀតការផ្ទេរប្រគល់
សិទ្ធិម្ចាស់​ការ​សំរាប់មហាវិទ្យាល័យជាមួយគោលដៅខ្ពស់បំផុតគឺលើកកំពស់
គុណភាព​បណ្ដុះបណ្ដាល បណ្ដុះបណ្ដាលឲ្យបានប្រភពធនធានមនុស្សមានគុណ
ភាពខ្ពស់​ដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម
ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ស្មារតីរួមគឺអប់រំ-បណ្ដុះ
បណ្ដាលត្រូវជា​គោលនយោបាយជាតិជួរមុខក្នុងការអភិវឌ្ឍន៍ដ៏ចីរភាពរបស់
ប្រទេសជាតិ កត្តា​មនុស្សន៍មានអត្ថន័យសំរេចកំណត់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ