ជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អាហ្សង់ទីន
(VOVWORLD) - នារសៀលថ្ងៃទី ១៩ មីនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស ពាណិជ្ជកម្មបរទេស និងសាសនានៃសាធារណរដ្ឋអាហ្សង់ទីន លោកស្រី Diana Elena Mondino ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
ទិដ្ឋភាពនៅជំនួបពិភាក្សាការងារ។ (រូបថត៖ VNA) |
នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើទិសដៅ និង វិធានការពង្រឹងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង អាហ្សង់ទីន ក៏ដូចជាលទ្ធភាពនៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើវិស័យ ឧស្សាហកម្ម -កសិកម្មរវាងប្រទេសទាំងពីរផងដែរ។ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមយកចិត្តទុកដាក់ខ្ពស់ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាហ្សង់ទីន; មានបំណងចង់ជំរុញកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ហើយបើកកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ វិទ្យាសាស្ត្រ បច្ចេក វិទ្យា ការអភិវឌ្ឍបៃតង ការផ្លាស់ប្ដូរថាមពល ការធ្វើបរិវត្តកម្មឌីជិថល...លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យអាហ្សង់ទីន ក្នុងនាមជាសមាជិកនៃប្លុកទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) ជំរុញយ៉ាងសកម្មចំពោះដំណើរការពិគ្រោះយោបល់ផ្ទៃក្នុង ដើម្បីចាប់ផ្តើមការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង MERCOSUR នាពេលឆាប់ៗខាងមុខ ព្រមទាំងបន្តសម្របសម្រួលដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការរវាងប្រទេសអាហ្សង់ទីន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជារវាង MERCOSUR និងអាស៊ានផងដែរ។
រីឯខ្លួនវិញ លោកស្រីរដ្ឋមន្ត្រី Diana Elena Mondino បានឯកភាពបន្តសម្រប សម្រួលគ្នាយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ ទាំងទ្វេភាគី និងពហុភាគី។ បច្ចុប្បន្នវៀតណាមជាដៃគូពាណិជ្ជកម្មធំទី ៦ និងជាទីផ្សារនាំចេញធំទី ៥ របស់ អាហ្សង់ទីន នៅទូទាំងពិភពលោក ខណៈដែលអាហ្សង់ទីនជាដៃគូពាណិជ្ជកម្មធំទី ៣ របស់វៀតណាមនៅអាមេរិកឡាទីន។ ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំសម្រេចបាន ៣,៤៥ ពាន់លានដុល្លារអាមេរិក៕