ជំរុញខ្លាំងនូវការធានាសន្តិសុខក្នុងសកម្មភាពអាកាសចរណ៍ស៊ីវិលជាតិ
(VOVWORLD) - លោក Truong Hoa Binh បានស្នើអោយក្រសួង គមនា គមន៍ដឹកជញ្ជូន រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា បន្តត្រួតពិនិត្យ ប្រព័ន្ធច្បាប់ឡើងវិញ ដើម្បីធានាសន្តិសុខ សុវត្ថិភាពអាកាសចរណ៍ ធ្វើបច្ចុប្បន្ន កម្មនូវឯកសារច្បាប់ បទបញ្ញត្តិស្ដីពីសន្តិសុខអាកាសចរណ៍អោយបានសមស្រប នឹងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។
ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី១៥ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី អចិន្រ្តៃយ៍រដ្ឋាភិបាល វៀតណាមលោក Truong Hoa Binh ប្រធានគណៈកម្មា ធិការសន្តិសុខអាកាសចរណ៍ស៊ីវិលជាតិ បានអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំអន ឡាញទូទាំងប្រទេសបូកសរុបការងាររបស់គណៈកម្មាធិការ។
ថ្លែងនៅទីនេះ លោក Truong Hoa Binh បានលើកច្បាស់ថា ទីផ្សារអាកាស ចរណ៍ក្នុងស្រុកចាប់តាំងពីដើមឆ្នាំមក បានរីកចម្រើនយ៉ាងឆាប់រហ័ស។ បរិមាណ អ្នកដំណើរនិងទំនិញបន្តកើនឡើងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ មិញ ទីផ្សារត្រូវបានពង្រីក ហើយឧបត្តិហេតុក្នុងសុវត្ថិភាពហោះហើរក៏ត្រូវបាន កាត់បន្ថយជាច្រើនផងដែរ។ លោក Truong Hoa Binh បានស្នើអោយក្រសួង គមនាគមន៍ដឹកជញ្ជូន រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា បន្តត្រួតពិនិត្យ ប្រព័ន្ធច្បាប់ឡើងវិញ ដើម្បីធានាសន្តិសុខ សុវត្ថិភាពអាកាសចរណ៍ ធ្វើបច្ចុប្បន្ន កម្មនូវឯកសារច្បាប់ បទបញ្ញត្តិស្ដីពីសន្តិសុខអាកាសចរណ៍អោយបានសមស្រប នឹងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ ទន្ទឹមនឹងនោះជំរុញខ្លាំងការអនុវត្ត បច្ចេកវិទ្យាថ្មីក្នុងវិស័យគ្រប់គ្រងសុវត្ថិភាពផ្នែកអាកាសចរណ៍នាពេលខាងមុខផងដែរ។ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh អញ្ជើញមានប្រសាសន៍ថា៖
“បន្តបញ្ជាណែនាំអោយបណ្ដាអង្គភាពសមត្ថកិច្ចបន្តផ្លាស់ប្ដូរ ដោះស្រាយ ព័ត៌មានទាក់ទិននានាដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការងារធានាសន្តិសុខ សុវត្ថិភាពអាកាសចរណ៍។ បង្ការនិងរារាំងដោយម្ចាស់ការនិងទាន់ពេលវេលា ចំពោះករណីគ្រោះថ្នាក់ដែលអាចកើតមានឡើង។ គណៈកម្មការទទួលបន្ទុកការ ប្រយុទ្ធប្រឆាំងភេរវកម្មនៅតាមតំបន់នានាផ្ដោតទៅលើការងារហាត់សម កសាង ដំណើរការទប់ទល់នឹងករណីគំរាមកំហែងដល់សន្តិសុខនិងសុវត្ថិភាពអាកាស ចរណ៍”៕