ជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយឥណ្ឌានិងជប៉ុន

(VOVWORLD) - នារសៀលថ្ងៃទី ៨ សីហា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការឃោសនា អប់រំមជ្ឈិម លោក Nguyen Trong Nghia បានទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌា និងឯក អគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម ដែលមកជួបសម្តែងការគួរសម។

ជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយឥណ្ឌានិងជប៉ុន - ảnh 1ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌា លោក Sandeep Arya។ (រូបថត៖ qdnd.vn)
ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌា លោក Sandeep Arya លោក Nguyen Trong Nghia បានស្នើឲ្យប្រទេសទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍ កិច្ចព្រមព្រៀងជាន់ខ្ពស់ដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់ប្រទេសឥណ្ឌាចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ១ ខែសីហា កន្លងទៅ បន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្ត នយោបាយ នាំកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងជាក់ស្ដែងលើគ្រប់វិស័យ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Sandeep Arya បានសង្កត់ធ្ងន់ថា វៀតណាម និងឥណ្ឌាគួរតែបន្តពង្រីកលទ្ធផលសហប្រតិបត្តិការដែលសម្រេចបាន និងជំរុញយ៉ាង សកម្មនូវវិស័យដែលមានសក្ដានុពលខ្លាំង ដើម្បីសមស្របនឹងនិន្នាការទូទៅនៃសម័យ កាល បម្រើគោលដៅអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពរបស់ ប្រទេសនីមួយៗ។
ជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយឥណ្ឌានិងជប៉ុន - ảnh 2ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia និងឯកអគ្គរាជទូតជប៉ុន លោក Ito Naoki។ (រូបថត៖ qdnd.vn)
ក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុន លោក Ito Naoki ប្រធានគណៈកម្មាធិការ ឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានអះអាងថា វៀតណាមជានិច្ច កាលចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រសំខាន់ ហើយប្រទេសទាំងពីរមានផល ប្រយោជន៍ស្រដៀងគ្នាជាច្រើន និងមានសក្ដានុពលដ៏ធំធេងសម្រាប់កិច្ចសហ ប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍។ លោក Nguyen Trong Nghia បានស្នើឲ្យស្ថានទូតបន្តជាស្ពានក្នុងការបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរលើកម្រិតបក្ស រដ្ឋ រដ្ឋសភា ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការមូលដ្ឋានផងដែរ។
លោកឯកអគ្គរាជទូត Ito Naoki បានអះអាងថា ការលើកកំពស់ទំនាក់ទំនងទៅ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភព លោក គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីឲ្យភាគីទាំងពីរក្រឡេកមើលឡើងវិញការអភិវឌ្ឍដ៏ ល្អប្រពៃនៃទំនាក់ទំនងវៀតណាម-ជប៉ុនរយៈពេល ៥០ ឆ្នាំកន្លងមក។ លោកឯក អគ្គរាជទូតសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងស៊ីជម្រៅនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ