ជំរុញទំនាក់ទំនងវៀតណាម-កាតា ជាពិសេសលើវិស័យសេដ្ឋកិច្ច

(VOVWORLD) - នារសៀលថ្ងៃទី ១៥ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdulrahman Al-Thani ដែលអញ្ជើញមកជួបសម្តែងការគួរសម។

ជំរុញទំនាក់ទំនងវៀតណាម-កាតា ជាពិសេសលើវិស័យសេដ្ឋកិច្ច - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdulrahman Al-Thani (រូបថត៖ Duong Giang/TTXVN)

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយរវាងកាតា និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោកនាយករដ្ឋមន្ត្រីបានស្នើថា វៀតណាម-កាតា ពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ក្រសួង ស្ថាប័ន ប្រជាជន និងប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការរបស់ភាគីទាំងពីរក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ។

ចំណែកឯឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman Al-Thani បានអះអាងថា កាតាតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាទ្វារចូលទីផ្សារអាស៊ាន។ មក ដល់ពេលនេះ មូលនិធិវិនិយោគសាធារណៈរបស់ប្រទេសកាតាបានវិនិយោគរាប់រយលានដុល្លារក្នុងទីផ្សារវៀតណាម។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតាបានឯកភាពតាមទិសដៅសហប្រតិបត្តិការរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរយ៉ាងខ្លាំងក្លានាពេលខាងមុខលើវិស័យជាច្រើន ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ