ជំរុញទំនាក់ទំនងអ៊ីតាលី-វៀតណាមឡើងកំពស់ថ្មី
|
ជំរុញទំនាក់ទំនងអ៊ីតាលី-វៀតណាមឡើងកំពស់ថ្មី (VNP) |
Vovworld-នាថ្ងៃទី១តុលាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលីលោក
Cao Chinh Thien បានប្រគល់សារតាំងជូនប្រធានាធិបតីអ៊ីតាលីលោក Sergio
Mattarella។ ប្រធានាធិបតីអ៊ីតាលីបានស្វាគមន៍រាល់សមិទ្ធិអំពីនយោបាយសេដ្ឋកិច្ច
និងពាណិជ្ជកម្មដែលវៀតណាមទទួលបានក្នុងប៉ុន្មានឆ្នាំកន្លងទៅ សង្កត់ធ្ងន់លើ
ទំនាក់ទំនងអ៊ីតាលី-វៀតណាមបានមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ក្នុងអំឡុង
ជាង៤០ឆ្នាំគិតតាំងពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូត។ ប្រធានាធិបតី
Sergio Mattarella បានអះអាងថា ទំនាក់ទំនងអ៊ីតាលី-វៀតណាមកំពុងអភិវឌ្ឍន៍ល្អ
ប្រសើរអំពិវិស័យជាច្រើន។ ភាគីទាំងពីរត្រូវខំប្រឹងប្រែងឥតឈប់ឈរដើម្បីបន្ត
អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី៕