ជំរុញវិនិយោគពាណិជ្ជកម្មរបស់ឆែកជាមួយវៀតណាម

ជំរុញវិនិយោគពាណិជ្ជកម្មរបស់ឆែកជាមួយវៀតណាម - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលានេះ

(VOVworld) - នាថ្ងៃទី២៣ វិច្ឆិកា ស្ថានទូតវៀតណាមប្រចាំសាធារណៈរដ្ឋឆែក
បានសហការជាមួយសមាគមន៍អ្នកគ្រប់គ្រងឆែក (CMA) រៀបចំសិក្ខាសាលាផ្គត់ផ្គង់
ព័ត៌មានស្ដីអំពីបរិយាកាសវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម។ថ្លែងមតិនៅទី
នេះ លោក Tran Hiep Thuong អនុពន្ធពាណិជ្ជកម្ម ស្ថានទូតវៀតណាមប្រចាំសាធា
រណៈរដ្ឋឆែក​ ឲ្យដឹងថា សិក្ខាសាលា លើកនេះបានឧទ្ទេសនាមអំពីគោលនយោ
បាយច្បាប់របស់វៀតណាម តាមនោះ ជួយសហគ្រាសឆែកដោះស្រាយឧបសគ្គ៖ “ស្ថានទូតវៀតណាមរៀបចំសិក្ខាសាលាលើកនេះគឺដើម្បីឧទ្ទេសនាមជាមួយ
សហគ្រាសឆែកព័ត៌មានស្ដីអំពីបរិយាកាស កិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិង
វិនិយោគនៅវៀតណាម។ទន្ទឹមនឹងនោះគឺការកំណត់ក្នុងច្បាប់របស់វៀតណាមទាក់
ទិនដល់សកម្មភាពវិនិយោគក៏ដូចជាឯកសារច្បាប់នានាដែលរដ្ឋាភិបាលនៃប្រទេស
ទាំងពីរបានចុះហត្ថលេខាសំដៅបម្រើឲ្យការធានាសុវត្ថិភាពវិនិយោគ ជួយឧបត្ថម្ភ
ការនាំចេញនាំចូលរវាងប្រទេសទាំងពីរ”
នៅសិក្ខាសាលានេះ បណ្ដាសហគ្រាសឆែកបានស្វាគមន៍គោលនយោបាយ
ទាក់ទាញវិនិយោគិនបរទេសរបស់វៀតណាមដោយមានប្រព័ន្ធច្បាប់ធ្វើវិសោធន
កម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ