ជួរបញ្ញវន្ត ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបន្តចូលរួមចំណែកក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) - នារសៀលថ្ងៃទី ១៥ ខែកញ្ញានៅទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទទូទាំងប្រទេសស្ដីពី“ ជួរបញ្ញវន្តខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ របស់បក្ស” ។
 ជួរបញ្ញវន្ត ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបន្តចូលរួមចំណែកក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1សន្និសីទទូទាំងប្រទេសស្ដីពី“ ជួរបញ្ញវន្តខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ របស់បក្ស” (រូបថត៖ TTXVN)

ថ្លែងមតិនៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថានាពេលខាងមុខនេះជំងឺរាតត្បាតកូវីដ -១៩ អាចបន្តជះឥទ្ធិពលអវិជ្ជមានដល់វិស័យសេដ្ឋកិច្ច ដូច្នេះស្ថាប័ន ក្រសួងនានាត្រូវ ប្តេជ្ញាចិត្តនិងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ របស់បក្ស។

លោកនាយករដ្ឋមន្រ្តីបានស្នើថាក្នុងនាមជាអង្គការមួយដែលតំណាងឱ្យបញ្ញវន្តខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានោះ សម្ព័ន្ធសមាគមអ្នកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមនិងអង្គការជាសមាជិករបស់ខ្លួន អនុវត្តន៍កាន់តែប្រសើរឡើងនូវតួនាទីស្នូលខាងនយោបាយ កសាងផែនមហាសាមគ្គីភាព ដើម្បីរួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យនូវរាល់ គោលដៅនយោបាយរបស់ប្រទេសក្នុងរយៈពេលថ្មី។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យអ្នកវិទ្យាសាស្ត្រត្រូវផ្តោតលើការអនុវត្តភារកិច្ចមួយចំនួនដូចជា៖ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សពង្រឹងតួនាទីរបស់បញ្ញវន្តនៅក្នុងផែនមហាសាមគ្គីភាព រួមចំណែកនាំមកនូវការអភិវឌ្ឍវិទ្យាសាស្ត្រ - បច្ចេកវិទ្យាឡើងកម្ពស់ថ្មី ក៏ដូចជាបន្តធ្វើជាសេនាធិការជូនបក្ស រដ្ឋ ស្ដីពីគោលមាគ៌ា គោលការណ៍ និងគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ