ជំរុំវិស្សមកាលរដូវក្តៅកុមារប្រទេសទាំងបីវៀតណាម ឡាវ កម្ពុជា

(VOVWORLD) - ជំរុំវិស្សមកាលរដូវក្តៅកុមារប្រទេសទាំង បី វៀតណាម ឡាវ កម្ពុជា លើកទី៥ ឆ្នាំ២០១៨ ក្រោមប្រធានបទ “ក្នុងរង្វង់ដៃមិត្តភក្តិ” បានបើកនាព្រឹកថ្ងៃ ទី៣១ខែកក្កដា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀត ណាម)។

ជំរុំវិស្សមកាលរដូវក្តៅកុមារប្រទេសទាំងបីវៀតណាម ឡាវ កម្ពុជា - ảnh 1 ទិដ្ឋភាពនៃពីធីបើកជំរុំវិស្សមកាលរដូវក្តៅនៃកុមារប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា ក្រោមប្រធានបទ "ក្នុងរង្វង់ដៃមិត្តភក្តិ" 

ជំរុំវិស្សមកាលឆ្នាំនេះ ទាក់ទាញការចូលរួមរបស់ប្អូនកុមារចំនួន២០៥នាក់ កម្មាភិ បាលទទួលបន្ទុក ជាគំរូបឆ្នើមក្នុងការសិក្សានិងសកម្មភាពចលនាកុមារនៃប្រទេសទាំង៣។ ជំរុំវិស្សមកាលកុមារប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា ជាសកម្មភាពប្រ ពៃណី ត្រូវបានរៀបចំឡើងជាពីរឆ្នាំម្តង ក្នុងគោលបំណង រឹតបន្តឹងចំណងសាមគ្គីភាពមិត្តភាពអន្តរជាតិនិងបង្កើតទីលានជួបប្រាស្រ័យ សិក្សាពីគ្នាទៅវិញទៅមក សម្រាប់ប្អូនកុមារនៃប្រទេសទាំងបី។ ជំរុំវិស្សមកាលកុមារនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា បានប្រព្រឹត្តទៅពីថ្ងៃទី៣១ខែកក្កដា ដល់ថ្ងៃទី៤ខែសីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ