ជាលើកដំបូងដែលចំនួនករណីឆ្លងកូវីដ-១៩ថ្មីលើពិភពលោកលើសពី៣លានករណីក្នុងមួយថ្ងៃ

(VOVWORLD) - រយៈពេល២៤ម៉ោងកន្លងមកជាលើកដំបូងដែលចំនួនករណីឆ្លងថ្មីលើពិភពលោកបានកើនលើសពី៣លាននាក់ក្នុងមួយថ្ងៃ។ អាមេរិកជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ដោយមានករណីឆ្លងថ្មីចំនួន ៧៤៣ ពាន់នាក់ បន្ទាប់មកគឺបារាំង អ៊ីតាលី អេស្ប៉ាញ់ អាហ្សង់ទីន។

យោងតាមគេហទំព័រ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង១ព្រឹកថ្ងៃទី ១៣ មករា (ម៉ោង UTC) លើទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩សរុបចំនួនជាង ៣១៧លាននាក់ និងករណីស្លាប់ចំនួន៥,៥លាននាក់។
រយៈពេល២៤ម៉ោងកន្លងមកជាលើកដំបូងដែលចំនួនករណីឆ្លងថ្មីលើពិភពលោកបានកើនលើស ពី៣លាននាក់ក្នុងមួយថ្ងៃ។ អាមេរិកជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ដោយមានករណីឆ្លងថ្មីចំនួន ៧៤៣ ពាន់នាក់ បន្ទាប់មកគឺបារាំង អ៊ីតាលី អេស្ប៉ាញ់ អាហ្សង់ទីន។
ជាលើកដំបូងដែលចំនួនករណីឆ្លងកូវីដ-១៩ថ្មីលើពិភពលោកលើសពី៣លានករណីក្នុងមួយថ្ងៃ - ảnh 1ការព្យាបាលអ្នកជម្ងឺកូវីដ-១៩នៅក្នុងមន្ទីរពេទ្យនៅជាយទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ AFP/VNA)
ជាមួយនឹងការឆ្លងរាលដាលយ៉ាងខ្លាំងនៃវីរុសបំប្លែងថ្មី Omicron ប្រទេសជា ច្រើនបន្តកត់ត្រាចំនួនករណីឆ្លងកូវីដ-១៩ថ្មីក្នុងមួយថ្ងៃ កើនឡើងដល់កម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មានតាំងពីមុន មក។ អាល្លឺម៉ង់ កាលពីថ្ងៃទី១២ មករា បានជូនដំណឹងថា ប្រទេសនេះបានកត់ត្រាករណីឆ្លងថ្មីចំនួនជាង៨ម៉ឺននាក់ ដែលជាកម្រិតខ្ពស់បំផុតចាប់ តាំងពីជម្ងឺរាតត្បាតផ្ទុះឡើងកាល ពី២ឆ្នាំមុន។ ក្នុងពេលជាមួយគ្នានោះ បារាំងក៏បាន ជូនដំណឹងពីចំនួនករណីឆ្លងថ្មីខ្ពស់បំផុតក្នុងមួយថ្ងៃ ចាប់តាំងពីការផ្ទុះឡើងនៃកូវីដ-១៩ ដោយមានករណីឆ្លងថ្មីចំនួនជាង ៣៦៨ ពាន់នាក់។ តួរគី និងស្លូវេនីក៏បានរកឃើញ ចំនួនករណីឆ្លងកូវីដ-១៩ថ្មីក្នុងមួយថ្ងៃខ្ពស់បំផុតតាំងពីមុនមកផងដែរ។
អ៊ីស្រាអែល ដែលជាប្រទេសដំបូងគេលើពិភពលោកអនុវត្តន៍ការចាក់វ៉ាក់សាំងដូសទី៤ ក៏បាន កត់ត្រាចំនួនករណីឆ្លងថ្មីក្នុងមួយថ្ងៃខ្ពស់បំផុតតាំងពីមុនមក ដោយ ចំនួនករណីឆ្លងថ្មីជិត ៤៤ពាន់នាក់ក្នុងថ្ងៃទី១២ ខែមករា។
បច្ចុប្បន្ននេះ នៅពេលដែលចំនួនករណីឆ្លងកូវីដ-១៩លើពិភពលោក កើនឡើង យ៉ាងខ្លាំងជាបន្តបន្ទាប់ វ៉ាក់សាំងនៅតែជាអាវុធប្រឆាំងកូវីដ-១៩ប្រកបដោយប្រសិទ្ធ ភាពបំផុត។ បច្ចុប្បន្នប្រទេសជាច្រើនកំពុងបន្តដាស់តឿនការចាក់វ៉ាក់សាំងដូសជំរុញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ