ជៀសវាងការខ្ជះខ្ជាយ ប្រើប្រាស់មិនចំគោលដៅក្នុងសកម្មភាពវិនិយោគសាធារណៈ
(VOVWORLD) - បន្តសកម្មភាពនៃកិច្ចប្រជុំលើកទី ៦ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាថ្ងៃទី២៩ខែតុលា អង្គប្រជុំបានពិភាក្សាលើលទ្ធផលអនុវត្តគម្រោងថវិការរដ្ឋឆ្នាំ ២០១៨; គម្រោងថវិការរដ្ឋនិងវិធានការបែងចែកថវិការមជ្ឈិមសម្រាប់ឆ្នាំ២០១៩ និងផែនការហិរញ្ញវត្ថុ-ថវិការរដ្ឋ រយៈពេល៣ឆ្នាំ គឺ ២០១៩-២០២១; បែងចែកប្រភពថវិការនៅសេសសលនិងចំណាយប្រចាំដែលមិនទាន់ប្រើប្រាស់នៃឆ្នាំ២០១៧ រួមទាំងផ្ទៀងស្តាប់សមាជិករដ្ឋាភិបាល បកស្រាយ បំភ្លឺច្បាស់នូវបញ្ហាមួយចំនួន ដែលសមាជិក សមា ជិកាបានលើកឡើងក្នុងអង្គប្រជុំ។
សមាជិក សមាជិកាក្នុងសម័យប្រជុំ |
ក្រោយរយះពេល 3 ឆ្នាំអនុវត្តភារកិច្ចក្នុងការរៀបចំរចនាសម្ព័ន្ធវិនិយោគទុនសាធា រណៈ ឡើងវិញនិងសេចក្តីសំរេចចិត្តរបស់រដ្ឋសភាស្តីពីផែនការវិនិយោគសាធារណៈរយៈពេលមធ្យម ដំណាក់កាល ២០១៦-២០២០ (សេចក្តីសម្រេចចិត្តលេខ ២៦) វៀតណាមសម្រេចបាននូវសមិទ្ធផលគួរឲ្យកត់សម្គាល់។ រួមជាមួយគ្នានោះ ប្រសិទ្ធភាពនៃការវិនិយោគទុនទាំងមូលនៃខឿនសេដ្ឋកិច្ចបានកើនឡើង ការប្រើប្រាស់ទុនវិនិយោគសង្គមនិយាយរួមនិងទុនវិនិយោគសាធារណៈត្រូវបានកែលំអរ។ លោក Nguyen Thanh Hien សមាជិក សភាមណ្ឌល Nghe An បានលើកមតិថា៖ “ទោះបីជានៅមានការលំបាកក៏ដោយ ប៉ុន្តែការអនុវត្តរាល់ទម្រង់នៃការវិនិយោគសាធារណៈបានផ្លាស់ប្តូរជាមូលដ្ឋាននូវវិធីនៃការគ្រប់គ្រងតុល្យភាពនិងបែងចែកថវិកាជាតិសម្រាប់ការវិនិយោគអភិវឌ្ឍន៍។ ការវិនិ យោគសាធារណៈបានផ្លាស់ប្តូរពីរចនាសម្ព័ន្ធគ្រប់គ្រងតាមផែនការវិនិយោគជារៀងរាល់ឆ្នាំ ទៅជាផែនការមធ្យម”។
នៅសម័យពិភាក្សានេះ អ្នកតំណាងបានលើកមតិយោបល់លើការពង្រឹងការតាម ដាន និងត្រួតពិនិត្យលើគម្រោងវិនិយោគសាធារណៈ; ជំនះពុះពាំរស្ថានភាពនៃផែនការវិនិ យោគសាធារណៈ តាមរយៈការកែសម្រួល ការបង្កើតនិងអនុម័ត គម្រោងវិនិយោគ សាធារណៈ៕