ជំហានបោះទៅមុខជាច្រើន ប្ដូរផ្ដាច់ និងប្រសិទ្ធភាព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹងអំពើពុករលួយ

(VOVWORLD) - ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តវិធានការទប់ស្កាត់និងប្រយុទ្ធប្រឆាងអំពើពុករលួយមួយចំនួននៅមានកំហិត។
ជំហានបោះទៅមុខជាច្រើន ប្ដូរផ្ដាច់ និងប្រសិទ្ធភាព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹងអំពើពុករលួយ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

នាព្រឹកថ្ងៃទី ១៣ កញ្ញា បន្តសម័យប្រជុំលើកទី ២៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue សមាជិកសភាបានផ្ដល់យោបល់លើរបាយការណ៍ការងារឆ្នាំ ២០២៣ របស់ ប្រធានតុលាការប្រជាជនកំពូល ប្រធានអយ្យការប្រជាជនកំពូល; របាយការណ៍របស់រដ្ឋាភិបាលស្តីពីការងារប្រឆាំងអំពើពុករលួយ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ការរំលោភបំពាន់លើច្បាប់ និងការអនុវត្ត ទោសឆ្នាំ ២០២៣ ។

ក្នុងនោះ របាយការណ៍របស់រដ្ឋាភិបាល ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០២៣ បានចែងយ៉ាងច្បាស់ថា ការងារបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្មបន្តត្រូវបានជំរុញខ្លាំងដោយមានជំហានថ្មីៗ ប្ដូរផ្ដាច់ ព្រមៗគ្នាទូលំទូលាយ និងមានប្រសិទ្ធភាព ដោយបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏ល្អប្រសើរ ពង្រឹងទំនុកទុកចិត្តរបស់ប្រជាជន រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមប្រកបដោយជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តវិធានការទប់ស្កាត់និងប្រយុទ្ធប្រឆាងអំពើពុករលួយមួយចំនួននៅមានកំហិត។

ដូច្នេះហើយ គណៈកម្មាធិការយុត្តិធម៌នៃរដ្ឋសភា បានស្នើឱ្យបន្តលើកកម្ពស់ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ ធានាការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្មក្នុងការងារតាក់តែងច្បាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ