ឈូងសមុទ្រ Ha Long ស្វាគមន៍ភ្ញៀវទេសចរ​ឡើង​វិញ បន្ទាប់ពីព្យុះទីហ្វុង យ៉ាងហ្គី

(VOVWORLD) - បន្ទាប់ពីការរំខានរយៈពេល ៣ ថ្ងៃដោយសារព្យុះទីហ្វុងយ៉ាងហ្គី កំពង់ផែទេសចរណ៍អន្តរជាតិ Tuan Chau និងឈូងសមុទ្រ Ha Long បានបើកដំណើរការឡើងវិញដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ ចាប់ពីថ្ងៃទី ១០ ខែកញ្ញា ហើយមានកប៉ាល់ចេញដំណើរចំនួន ៨៤គ្រឿង ជាមួយនឹងភ្ញៀវទេសចរចំនួន ៣.២០០នាក់ ដែលភាគច្រើនជាភ្ញៀវអន្តរជាតិមកពីប្រទេសដូចជាចិន កូរ៉េ ខាងត្បូងដែលធ្វើដំណើរពីទីក្រុងហាណូយ ទៅ Ha Long ។
ឈូងសមុទ្រ Ha Long ស្វាគមន៍ភ្ញៀវទេសចរ​ឡើង​វិញ បន្ទាប់ពីព្យុះទីហ្វុង យ៉ាងហ្គី - ảnh 1បន្ទាប់ពីខ្យល់ព្យុះ ឈូងសមុទ្រ Ha Long បានស្វាគមន៍ភ្ញៀវទេសចរឡើងវិញចាប់ពីថ្ងៃទី ១០ ខែកញ្ញា។ រូបថត៖ Vu Mien/VOV

កាលពីថ្ងៃទី ១៣ ខែកញ្ញា គោលដៅទេសចរណ៍នានានៅឈូងសមុទ្រ Ha Long បានបើកដំណើរការឡើងវិញហើយ ដោយបានស្វាគមន៍កប៉ាល់ចំនួន ១៩៨ ដែលដឹកភ្ញៀវប្រហែល ៥.៥០០ នាក់មកកាន់ឈូងសមុទ្រ Ha Long។ ខេត្ត Quang Ninh ក៏បានបើកយុទ្ធនាការជាមួយនឹងការប្តេជ្ញាបោះសម្អាតឈូងសមុទ្រ Ha Long ក្នុងរយៈពេល ៣ ថ្ងៃ ដើម្បីស្វាគមន៍ភ្ញៀវទេសចរឡើងវិញបន្ទាប់ពីព្យុះទីហ្វុងយ៉ាងហ្គី។ លោក Tran Van Hong ប្រធានសមាគមនាវាទេសចរណ៍ Ha Long មានប្រសាសន៍ថា៖ “សកម្មភាពអាជីវកម្មកប៉ាល់ទេសចរណ៍បានដំណើរការឡើងវិញហើយ។ កប៉ាល់មួយចំនួនដែលរងការខូចខាតអំពីឧបករណ៍ កំពុងត្រូវបានជួសជុលជាបន្ទាន់។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ម្ចាស់អាជីវកម្មក៏បានដោះស្រាយបញ្ហាយ៉ាងសកម្ម ដោយធានាឧបករណ៍ សោភ័ណភាព និងសុវត្ថិភាពដាច់ខាត់សម្រាប់ភ្ញៀវទេសចរ។ ថ្ងៃនេះ យើងក៏បានឈានដល់ ៥០% នៃសមត្ថភាពប្រតិបត្តិការផងដែរ”។

ឈូងសមុទ្រ Ha Long ស្វាគមន៍ភ្ញៀវទេសចរ​ឡើង​វិញ បន្ទាប់ពីព្យុះទីហ្វុង យ៉ាងហ្គី - ảnh 2ភ្ញៀវទេសចរបរទេសជាច្រើនបានមកឈូងសមុទ្រ Ha Long បន្ទាប់ពីព្យុះលេខ៣។ រូបថត៖ Vu Mien/VOV

នាបច្ចុប្បន្ន ខេត្ត Quang Ninh មានកប៉ាល់ទេសចរណ៍ចំនួន ៣១៥/៣៥៩ គ្រឿងដែលបានត្រៀមខ្លួនដំណើរការ ស្មើនឹង ៨៨%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ