ឈានដល់បង្កើតសមាគមជនវៀតណាមប្រចាំនៅបែលហ្សិក

ឈានដល់បង្កើតសមាគមជនវៀតណាមប្រចាំនៅបែលហ្សិក - ảnh 1
ជនវៀតណាមនៅបែលហ្សិកមានមាររួមវិភាគទានជាច្រើនចូលក្នុង
មូលនីធិជួយឧបត្ថម្ភយុទ្ធជន នៅ Truong Sa (រូបថតៈ TTXVN)


(VOVworld)-ថ្លែងមតិក្នុងការសំណេះសំណាលជាមួយបងប្អូនជនវៀតណាមនៅឯ
បរទេសនិងនិស្សិតវៀតណាមដែលកំពុងរស់នៅនិងសិក្សានៅបែលហ្សិក នាថ្ងៃទី ១
តុលា នៅទីភ្នាក់ងាស្ថានទូតវៀតណាមប្រចាំនៅប្រុសសែល អនុរដ្ឋមន្រ្តីនិងជាប្រធាន
គណៈកម្មការជនវៀតណាមនៅឯបរទេសលោក Nguyen Thanh Son បានសង្កត់
ធ្ងន់ថា គោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាម គឺចាត់ទុកជនវៀតណាម
នៅឯបរទេសជាផ្នែកមួយដោយមិនផ្តាចចេញរបស់ ប្រជាជាតិវៀតណាម និងអំ
ពាវនាវបងប្អូនជនវៀតណាមនៅឯបរទេសរួម វិភាគទានបញ្ញាសម្រាប់ប្រទេសជាតិ។ ចំពោះបញ្ហាសមុទ្រខាងកើត អនុរដ្ឋ មន្រ្តីលោក Nguyen Thanh Son អះអាងថា រាល់ការរួមចំណែករបស់បងប្អូន​បានជួយឲ្យលើកកំពស់ជីវភាពរស់នៅខាងស្មារតី
និងខាងសម្ភារៈ សម្រាប់កម្មាភិបាលនិងយុទ្ធជនដែលកំពុងបំពេញកាតព្វកិច្ចរក្សា
ការពារកោះសមុទ្រនៅប្រជុំកោះTruong Sa។ លោក Nguyen Thanh Son មានបំ
ណងបង្កើតគណៈកម្ម​ការប្រតិបត្តិជាបណ្តុះអាសន្ន និងឈានដល់បង្កើតសមាគម
ជនវៀតណាមប្រចាំនៅបែលហ្សិកដើម្បីបង្កើនសាមគ្គីភាព និងភាពស្និទស្នាលរវាង
បងប្អូនជនវៀតណាមនៅឯបរទេសផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ