ឈីលីមានគោលបំណងចង់ពង្រីកទំនាក់ទំនងជាមួយវៀតណាមក្នុង វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

(VOVWORLD) -នាថ្ងៃទី ៤ ខែមិថុនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសឈីលី លោក Nguyen Ngoc Son បានអញ្ជើញជូនសារតាំងដល់ប្រធានាធិបតីសាធារណរដ្ឋ ឈីលី លោក Sebastian Piñera Echenique ។
ឈីលីមានគោលបំណងចង់ពង្រីកទំនាក់ទំនងជាមួយវៀតណាមក្នុង វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម - ảnh 1 ឈីលីមានគោលបំណងចង់ពង្រីកទំនាក់ទំនងជាមួយវៀតណាមក្នុង វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

ក្នុងជំនួបក្រោយពីការជូនសារតាំងនេះ លោក Piñera បានសង្កត់ធ្ងន់ថាគប្បី ពង្រីកទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសទាំងពីរ ជាពិសេស ក្នុងវិស័យ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ លោក Piñera ក៏សម្តែងនូវសេចក្តីរីករាយ ដែលបានទទួលស្វាគមន៍ចំពោះគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែល អញ្ជើញ មកបំពេញទស្សនកិច្ចនៅប្រទេសឈីលីក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល APEC ឆ្នាំ២០១៩ ផងដែរ។

ឯកអគ្គរដ្ឋទូត លោក Nguyen Ngoc Son បានជូនដំណឹងអំពីស្ថានការណ៍ នៅវៀតណាមនាពេលបច្ចុប្បន្ន ហើយប្តេជ្ញាថាក្នុងឋានៈរបស់ខ្លួន លោកនឹងរួម វិភាគទានយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និង សហប្រតិបត្តិការ ដ៏ល្អប្រសើររវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ