ដឹកជញ្ជូនពលរដ្ឋវៀតណាមពីប្រទេសម៉ាឡេស៊ីត្រឡប់មកប្រទេសវិញ

(VOVWORLD) - នាថ្ងៃទី ១០ ខែឧសភា ស្ថាប័នមានសមត្ថកិច្ចវៀតណាម និងស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី រួមទាំងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋវៀតណាមចំនួន ២៧៣ នាក់ឲ្យត្រឡប់មកកាន់អាកាសយានដ្ឋានអន្តរជាតិ Da Nang ។
ដឹកជញ្ជូនពលរដ្ឋវៀតណាមពីប្រទេសម៉ាឡេស៊ីត្រឡប់មកប្រទេសវិញ - ảnh 1 ដឹកជញ្ជូនពលរដ្ឋវៀតណាមជាង ២៧០ នាក់ពីប្រទេសម៉ាឡេស៊ីត្រឡប់មកស្រុកកំណើតវិញ (រូបថត៖ vov)

លោកស្រី Ngo Thi Kim Yen ប្រធានមន្ទីរសុខា  ភិបាលក្រុង Da Nang បានមានប្រសាសន៍ថា៖ “យើងខ្ញុំទទួលនិងត្រួតពិនិត្យសុខភាព ហើយដឹកជញ្ជូនអ្នកដំណើរទាំងនេះទៅកាន់តំបន់ដាក់នៅដាច់ដោយឡែកនៅទីក្រុង Da nang។ ការរៀបចំនិងការសម្របសម្រួលរបស់ផ្នែកនានាក៏ធ្វើបានយ៉ាងល្អដែរ ដើម្បីធានាបានល្អនូវស្តង់ដារផ្នែកសុខាភិបាលនៅតំបន់ដាក់នៅដាច់ដោយឡែកទាំងនោះ” ។

ស្ថាប័នមានសម្ថកិច្ចវៀតណាមនិងស្ថានប័នតំណាងបេសកកម្មវៀតណាមនៅឯបរទេសនឹងបន្តសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសដើម្បីរៀបចំជើងហោះហើរដឹកជញ្ជូនពលរដ្ឋវៀតណាមឲ្យត្រឡប់មកស្រុកកំណើតវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ