ដៃគូសម្រាប់កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយបានសន្យាផ្តល់ថវិកាជិត ៣ លានដុល្លារអាមេរិកដល់ប្រជាជនភាគកណ្តាលវៀតណាម

(VOVWORLD) - ផ្អែកលើកម្រិតនៃការវាយតម្លៃលើការខូចខាតនិងតម្រូវការក្នុងតំបន់នីមួយ  GNRRTT បានចាត់ទុកថា ត្រូវបង្កើតផែនការឆ្លើយតបតាមវិស័យ រួមទាំងការសម្របសម្រួលពីក្រសួងពាក់ព័ន្ធ ដើម្បីបង្កើតផែនការទប់ទល់តាមលក្ខណៈអន្តរផ្នែក។  
ដៃគូសម្រាប់កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយបានសន្យាផ្តល់ថវិកាជិត ៣ លានដុល្លារអាមេរិកដល់ប្រជាជនភាគកណ្តាលវៀតណាម - ảnh 1 ការប្រជុំភាពជាដៃគូកាត់បន្ថយហនិភ័យនៃគ្រោះមហន្តរាយដើម្បីវាយតម្លៃអំពីស្ថានភាពទឹកជំនន់នៅភាគកណ្តាលវៀតណាម (រូបថត៖ baotainguyenmoitruong.vn)

ប្រជាជនយ៉ាងហោចណាស់ចំនួន ១៥០.០០០ នាក់នៅតាមបណ្តាខេត្តភាគកណ្តាលវៀតណាមត្រូវការជំនួយស្បៀងអាហារជាបន្ទាន់ ក្នុងរយៈពេល ៥ ដល់ ៦ ខែទៀត ហើយមនុស្សងាយរងគ្រោះចំនួន ១១០.០០០ នាក់នឹងត្រូវការជំនួយឧបត្ថម្ភដើម្បីស្តារសកម្មភាពប្រកបរបរចិញ្ចឹមជីវិតនិងផលិតកម្មកសិកម្ម។ ទាំងនេះគឺជាតួរលេខវាយតម្លៃរហ័សអំពីស្ថានភាពទឹកជំនន់នៅតាមតំបន់ភាគកណ្តាល ដែលត្រូវបាន ដៃគូកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ (GNRRTT) នាំចេញនៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី ២៦ ខែតុលានៅទីក្រុងហាណូយ។

ផ្អែកលើកម្រិតនៃការវាយតម្លៃលើការខូចខាតនិងតម្រូវការក្នុងតំបន់នីមួយ  GNRRTT បានចាត់ទុកថា ត្រូវបង្កើតផែនការឆ្លើយតបតាមវិស័យ រួមទាំងការសម្របសម្រួលពីក្រសួងពាក់ព័ន្ធ ដើម្បីបង្កើតផែនការទប់ទល់តាមលក្ខណៈអន្តរផ្នែក។  លោក Andrew Jeffries នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅវៀត ណាម និងជាសហប្រធាននៃដៃគូកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយបានលើកឡើងថា៖ “យើងសូម កោតសរសើរចំពោះការចូលរួមរបស់អង្គការដែលទាក់ទងនឹងការផ្តល់ជំនួយឧបត្ថម្ភរយៈពេលវែង សម្រាប់ប្រជាជននៅតំបន់ភាគកណ្តាលដែលរងផលប៉ះពាល់ដោយទឹកជំនន់និងខ្យល់ព្យុះ។ យើងត្រូវតែផ្តោតលើតម្រូវការបន្ទាន់និងរយៈពេលវែងសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន។ បច្ចុប្បន្ននេះ ធនាគារអភិវឌ្ឍន៍អាស៊ីមានមូលនិធិបន្ទាន់សម្រាប់បណ្តាប្រទេសនៅអាស៊ី-ប៉ាស៊ីហ្វិក ហើយយើងកំពុងស្ថិតនៅក្នុងដំណើរការ រៃអង្គាសប្រាក់សម្រាប់មូលនិធិនោះ។ យើងសង្ឃឹមថា ក្នុងរយៈពេលខាងមុខ មូលនិធិនេះនឹងជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពដល់ប្រជាជនវៀតណាមដែលរងផលប៉ះពាល់ផងដែរ”។

លោក Andrew Jeffries បាននិយាយថា គិតដល់ថ្ងៃទី ២៤ ខែតុលា ដៃគូកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយបានសន្យា ផ្តល់ថវិកាជិត ៣ លានដុល្លារដល់ប្រជាជនភាគកណ្តាលវៀតណាម ដើម្បីជំនះពុះពារនូវផលវិបាកដែលបង្កឡើងដោយទឹកជំនន់។ ក្នុងថ្ងៃទី ២៧ ខែតុលានេះ ដៃគូកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយបានបន្តអំពាវនាវរកការគាំទ្រពីដៃគូ ហើយប្រាកដជាមានការជំនួយឧបត្ថម្ភជាច្រើនថែមទៀតសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ