ដំណើរក្រហមឆ្នាំ២០១៨ ក្រោមប្រធានបទ “ដំណើរចែករំលែក សេចក្តី ស្រឡាញ់“ នៅទីក្រុងហូជីមិញ

(VOVWORLD) - នាថ្ងៃទី ១១ ខែមិថុនា នៅទីក្រុងហូជីមិញ គណៈកម្មការរៀបចំកម្មវិធីយុទ្ធនាការ ជាតិដំណើរក្រហមឆ្នាំ២០១៨ និងឧទ្ទេសនាមអំពីកម្មវិធី  “ដំណើរចែករំលែក សេចក្តីស្រឡាញ់”។
ដំណើរក្រហមឆ្នាំ២០១៨ ក្រោមប្រធានបទ “ដំណើរចែករំលែក សេចក្តី ស្រឡាញ់“ នៅទីក្រុងហូជីមិញ - ảnh 1 ដំណើរក្រហមឆ្នាំ២០១៨ ក្រោមប្រធានបទ “ដំណើរចែករំលែក សេចក្តី ស្រឡាញ់“ នៅទីក្រុងហូជីមិញ

កម្មវិធីនេះរួមមានសកម្មភាពជាច្រើនដើម្បីសុខភាពសហគមន៍ សុខុមាលភាព សង្គម។ ជាពិសេស ក្នុងឆ្នាំនេះ កម្មវិធីនឹងរួមដំណើរជាមួយការដំណើរក្រហម ឆ្នាំ២០១៨ ដោយ មានសកម្មភាពជាក់ស្តែងដូចជា កៀរគរកម្មភិបាល ពលករនិងបុគ្គលិកចូលរួមការបរិច្ឆាកឈាមចំនួប ២.៥០០ ឯកតា និង បំផុសចលនាផ្សព្វផ្សាយសារ ចំនួន ២៥.០០០ ស្តីអំពីការបរិច្ឆាកឈាមដោយ ស្ម័គ្រចិត្តនៅទូទាំងប្រទេស។

លោក Nguyen Tuan Khoi អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាគាំពារសមាគម កាកបាទក្រហមវៀតណាម និងជាប្រធានគណៈកម្មការរៀបចំកម្មវិធីដំណើរ ក្រហមឆ្នាំ២០១៨ បានឲ្យដឹងថា៖

“ខ្ញុំសង្ឃឹមថាឆ្នាំនេះ មានចំនួនប្រជាជនចូលរួមបរិច្ឆាកឈាមកើនឡើងដោយ មានការបើកទូលាយមុខសញ្ញានៅទាំងបណ្តាស្រុកក្រុងទាំងតំបន់ជនបទផងដែរ។ ជាពិសេស ឆ្នាំនេះនឹងផ្តោតលើការចលនាការបរិច្ឆាកឈាមច្រើនជាងនេះទៅ ទៀតនៅក្នុងស្រុកនានា។ ជាក់ស្តែង ស្រុកមួយចំនួនមានកម្មវិធីបរិច្ឆាកឈាម នៅស្រុកនោះបានល្អជាស្រាប់ហើយ។ ប្រការនេះបានបង្ហាញឲ្យឃើញថា យើងគប្បីធ្វើឲ្យបានល្អនូវការផ្សព្វផ្សាយដើម្បីប្រជាជនយល់ថាការបរិច្ឆាកឈាមគឺជាសកម្មភាពល្អដែលបំរើឲ្យតម្រូវការសង្គ្រោះនិងព្យាបាលជំងឺផងដែរ៕ ”។

ដំណើរក្រហមឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ ថ្ងៃទី ១៥ ខែកក្កដានៅ ខេត្តនិងទីក្រុងទាំង ២៦ របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ