ដំណើរទស្សនកិច្ចនៅចិនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម គឺជាសកម្មភាពគោលនយោបាយការបរទេសដ៏សំខាន់ពិសេសរវាងវៀតណាមនិងចិន

(VOVWORLD) - ទទួលការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន លោក Xi Jinping និងភរិយា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក To Lam និងភរិយា នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិនពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែសីហា។

ដំណើរទស្សនកិច្ចនៅចិនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម គឺជាសកម្មភាពគោលនយោបាយការបរទេសដ៏សំខាន់ពិសេសរវាងវៀតណាមនិងចិន - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម (រូបថត៖ dangcongsan.vn)

នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam ក្នុងតំណែងថ្មី; គឺជាសកម្មភាពគោលនយោបាយការបរទេសដ៏សំខាន់ ពិសេសរវាងវៀតណាមនិងចិនក្នុងឆ្នាំនេះ ដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើនិន្នាការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងរយៈពេលវែងខាងមុខ។

ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម លោក Le Hoai Trung បានមានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្សប្រធានរដ្ឋ To Lam និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping គ្រោងនឹងមានជំនួបពិភាក្សានៅកម្រិតយុទ្ធសាស្ត្រខ្ពស់បំផុតរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ; វាយតម្លៃ លើទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ ជាពិសេសលទ្ធផលសម្រេចបានក្នុងការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ រវាងថ្នាក់ដឹកនាំសំខាន់ៗនៃប្រទេសទាំងពីរ។ ទាំងនេះរួមមានកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់អតីតអគ្គលេខាបក្ស លោក Nguyen Phu Trong ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២២ និងដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping មកកាន់វៀត ណាមក្នុងឆ្នាំ ២០២៣។ ចូលរួមគណៈប្រតិភូក្នុងឱកាសនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័ន និង មូលដ្ឋាននៃភាគីទាំងពីរនឹងពិភាក្សាអំពីខ្លឹមសារ និងយន្តការជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

យោងតាមរដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ភាគីទាំងពីររំពឹងថា ដំណើរទស្សនកិច្ចនេះនឹងសម្រេចបានលទ្ធផល ក្នុងទិដ្ឋភាពមួយចំនួន។ តាមនោះ ភាគីទាំងពីរបន្តនិងជម្រុញថែមទៀតនូវនិន្នាការអភិវឌ្ឍន៍ដ៏ល្អនិងអំណោយផលនៃទំនាក់ទំនងវៀតណាម-ចិន រក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតខ្ពស់ ពង្រឹងមូលដ្ឋានគ្រឹះនៃទំនុកចិត្តនយោបាយ និង អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីក្នុងដំណាក់កាលថ្មី។ ភាគីទាំងពីរនឹងឯកភាពគ្នាលើទិសដៅ និងវិធានការសំខាន់ៗ ដើម្បីកសាងប្រកបដោយប្រសិទ្ធភាពនូវសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនមានអត្ថន័យយុទ្ធសាស្ត្រ ស្របតាមទិសដៅដែលបានឯកភាពដោយភាគីទាំងពីរ។ ទន្ទឹមនឹងនោះ ពិភាក្សាដោយស្មោះស្ម័គ្រ និងជាក់ស្តែងលើបញ្ហាព្រំដែន សហការគ្នាដោះស្រាយបញ្ហាដែលនៅសេសសល គ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្របានល្អប្រសើរ និងកុំឱ្យបញ្ហាសមុទ្រប៉ះពាល់ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

លោករដ្ឋមន្ត្រី Bui Thanh Son ជឿជាក់ថា ដោយមានការយកចិត្តទុកដាក់ពិសេស និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់ភាគីទាំងពីរ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងភរិយានឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្លាយជាចំណុចរបត់ថ្មី បើកដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងមិត្តភាពអ្នកជិតខាង ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគត វៀតណាម-ចិនដោយមានអត្ថន័យយុទ្ធសាស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ