ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh មានអត្ថន័យសំខាន់ៗជាច្រើន

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh គ្រោងនឹងចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសម័យ ប្រជុំពិភាក្សាសំខាន់ៗ ក្នុងនោះមានសម័យប្រជុំពិសេសមួយចំនួនសម្រាប់វៀតណាម; ធ្វើជាប្រធានកិច្ចពិភាក្សាជាច្រើនជាមួយថ្នាក់ដឹកនាំសម្ព័ន្ធ ក្រុមហ៊ុនឈានមុខគេ ហើយមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេស អង្គការអន្តរជាតិ និងសហគ្រាស។

ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh មានអត្ថន័យសំខាន់ៗជាច្រើន - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang។ (រូបថត៖ TTXVN)
ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) Davos ២០២៤ និង បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសហុងគ្រី និងរូម៉ានីចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៣ ខែមករា អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang កាលពីថ្ងៃទី ១៤ មករា បានឆ្លើយបទសម្ភាសន៍ជាមួយសារព័ត៌មានអំពីអត្ថន័យ និង សារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី។
លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang បានឲ្យដឹងថា សន្និសីទ WEF Davos លើកទី ៥៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ ដោយ ប្រធានបទ “ស្ថាបនាទំនុកចិត្តឡើងវិញ”។ សន្និសីទគឺជាឱកាសដើម្បីវៀតណាមបង្កើន ការផ្លាស់ប្តូរ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយស្វីស និងដៃគូ អង្គការអន្តរជាតិ នានា ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងលើវិស័យជាច្រើន ជាពិសេសគឺសេដ្ឋកិច្ច និងពាណិជ្ជកម្ម - វិនិយោគ ក៏ដូចជាបន្តអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសនៃមហា សន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ប្រកបដោយប្រសិទ្ធភាពផងដែរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh គ្រោងនឹងចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសម័យ ប្រជុំពិភាក្សាសំខាន់ៗ ក្នុងនោះមានសម័យប្រជុំពិសេសមួយចំនួនសម្រាប់វៀតណាម; ធ្វើជាប្រធានកិច្ចពិភាក្សាជាច្រើនជាមួយថ្នាក់ដឹកនាំសម្ព័ន្ធ ក្រុមហ៊ុនឈានមុខគេ ហើយមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេស អង្គការអន្តរជាតិ និងសហគ្រាស។
សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសហុងគ្រី និងរូម៉ានី លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang បាន និយាយថា ដំណើរទស្សនកិច្ចទាំងពីរបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បញ្ចប់ការចូលរួមសន្និសីទ WEF នៅទីក្រុង Davos។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សន កិច្ចនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងជួបពិភាក្សា ជួបសន្ទនា ប្រាស្រ័យនិងធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសហុងគ្រី និងរូម៉ានី ធ្វើ ទស្សនាកិច្ចទៅកាន់មូលដ្ឋាន សាកលវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ សហគ្រាស ជួបជាមួយសមាគមមិត្តភាពវៀតណាមជាមួយហុងគ្រី និងរូម៉ានី ព្រមទាំងជួបជាមួយ សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនឹងរួមចំណែកបង្កើនថែមទៀតនូវទំនុកចិត្តខាងនយោបាយ ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងការជួយគាំទ្រ គ្នាទៅវិញទៅមកយ៉ាងសកម្មរវាងវៀតណាម ជាមួយហុងគ្រី និងរូម៉ានី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ