ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន

(VOVWORLD) - ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណៈរដ្ឋប្រជាមានិតចិនរបស់អគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែសីហា បានបញ្ចប់ប្រកបដោយផ្លែផ្កា ដោយបន្តជំរុញការកសាងសហគមន៍ចែករំលែក អនាគត វៀតណាម-ចិន។ នេះជាការវាយតម្លៃរបស់ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung លើលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។

ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន - ảnh 1ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung (រូបថត៖ TTXVN)

យោងតាមប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Le Hoai Trung ថ្វីត្បិតតែដំណើរទស្សនកិច្ចបានប្រព្រឹត្តទៅជាងពីរថ្ងៃក៏ដោយ ប៉ុន្តែលោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមនិងគណៈប្រតិភូជាន់ខ្ពស់បានមានសកម្មភាពសំខាន់ៗចំនួន ១៨ ដែលក្នុងនោះមានកិច្ចពិភាក្សាជាន់ខ្ពស់ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន  លោកស៊ី ជីនពីង រួមទាំងកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ចិនផ្សេងទៀត។ នៅក្នុងកិច្ចពិភាក្សាទាំងនេះ ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរបានអះអាងនូវការគោរពចំពោះទំនាក់ទំនងទៅវិញទៅមក ដោយចាត់ទុកគ្នាជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេស និងជាជម្រើសយុទ្ធសាស្ត្ររបស់ភាគីនីមួយៗ។ ភាគីទាំងពីរក៏បានឯកភាពបន្តរក្សាការសន្ទនាយុទ្ធសាស្ត្រកម្រិតខ្ពស់ ដោយឯកភាពលើទិសដៅសំខាន់ៗ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងការយល់ឃើញរួម ក្នុងនោះមានបណ្តាកិច្ចព្រមព្រៀងសម្រេចបានរវាងអតីតអគ្គលេខាបក្ស លោក ង្វៀន ភូ ជុង និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោកស៊ី ជីនពីង ក្នុងរយៈពេល ១០ឆ្នាំកន្លងមក។

ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Le Hoai Trung បានសង្កត់ធ្ងន់ថា ក្រៅពីសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងបន្ថែមទៀតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ជំរុញការកសាង សហគមន៍ចែករំលែកអនាគតរួមវៀតណាម-ចិនមក ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួន ១៦ ដោយអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យជាច្រើន។

សរុបមក ដំណើរទស្សនកិច្ចនេះគឺទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាសកម្មភាពសំខាន់មួយអនុវត្តគោលនយោបាយការបរទេសក្នុងនោះមានទាំងគោលនយោបាយយកចិត្តទុកដាក់និងផ្តល់អាទិភាពជួរមុខចំពោះទំនាក់ទំនងជាមួយចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ