ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធារនរដ្ឋលោកតូ ឡឹមបើកចេញទំព័រថ្មីក្នុងទំនាក់ទំនងចិន-វៀតណាម
(VOVWORLD) - នេះជាប្រសាសន៍របស់លោកសាស្ត្រាចារ្យ Xu Liping នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃវិទ្យាស្ថានសម្រាប់ការសិក្សាយុទ្ធសាស្ត្រសកល និងអាស៊ីប៉ាស៊ីហ្វិក (CASS) បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម។
លោកសាស្ត្រាចារ្យ Xu Liping នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃវិទ្យាស្ថានសម្រាប់ការសិក្សាយុទ្ធសាស្ត្រសកល និងអាស៊ីប៉ាស៊ីហ្វិក (CASS) (រូបថត៖ កាសែតប្រជាជន) |
ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរបស់អគ្គលេខាបក្ស ប្រធារដ្ឋតូ ឡឹម ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែសីហា គឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រដែលទទួលមរតកពីអតីតកាល និងបើកចេញទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី បង្កើតសន្ទុះបន្ថែមទៀតសម្រាប់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចិននិងវៀតណាម និងជំរុញ សហគមន៍ចែករំលែកអនាគតប្រកបដោយអត្ថន័យយុទ្ធសាស្រ្ត កាន់តែជម្រៅនិងកាន់តែជាក់ស្តែង។ នេះជាប្រសាសន៍របស់លោកសាស្ត្រាចារ្យ Xu Liping នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃវិទ្យាស្ថានសម្រាប់ការសិក្សាយុទ្ធសាស្ត្រសកល និងអាស៊ីប៉ាស៊ីហ្វិក (CASS) បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម។
យោងតាមសាស្ត្រាចារ្យ Xu Liping ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមគឺមានកាលវិភាគដ៏សម្បូរបែប រួមទាំងកិច្ចប្រជុំថ្នាក់ខ្ពស់ ដំណើរទស្សនកិច្ចទៅកាន់ទីតាំងមួយចំនួន ក្នុងនោះមានសាលាបក្សមជ្ឈឹមបក្សកុម្មុយនិសចិនផងដែរ។ សាស្ត្រាចារ្យ Xu Liping បានអត្ថាធិប្បាយថា ប្រការនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម។
ដោយវាយតម្លៃលើការរួមចំណែកដ៏សំខាន់បំផុតក្នុងដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមនេះ សាស្ត្រាចារ្យ Xu Liping បានសង្កត់ធ្ងន់ថា នោះជាការពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូរយុទ្ធសាស្ត្ររវាងបក្សទាំងពីរ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ បង្កើនការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ បង្កើតបរិយាកាសនយោបាយល្អសម្រាប់ ចិននិងវៀតណាមអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។ បង្កើនទំនុកចិត្ត និងការប្តេជ្ញាចិត្តរបស់ធុរកិច្ចចិនក្នុងការវិនិយោគនៅ វៀតណាម ជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃកិច្ចសហប្រតិបត្តិការចិន-វៀតណាមប្រកបដោយគុណភាពខ្ពស់នាពេលអនាគត៕