ដំណោះស្រាយនិងគោលនយោបាយជំរុញទំនាក់ទំនងទ្វេភាគីវៀតណាម-អាមេរិក

ដំណោះស្រាយនិងគោលនយោបាយជំរុញទំនាក់ទំនងទ្វេភាគីវៀតណាម-អាមេរិក - ảnh 1
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Ted Osius

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាប្រក្រតីទំនាក់ទំនង
ការទូតរវាងវៀតណាមនិងអាមេរិក (ថ្ងៃទី១១ កក្កដា) នាថ្ងៃទី២៦ មិថុនា នៅរដ្ឋធានី
ហាណូយរបស់វៀតណាមបានប្រព្រឹត្តទៅសិក្ខាសាលាអន្តរជាតិក្រោម ប្រធានបទ “ទំនាក់ទំនងវៀតណាម-អាមេរិកក្រោយពី២០ឆ្នាំប្រក្រតី៖ស្ថានភាព ជាក់ស្ដែងនិង
យថាទស្សន៍”។នៅទីនេះ​ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted
Osius បានថ្លែងថា ព្រឹត្តិការណ៍នេះជាឱកាសដ៏ថ្លៃថ្លាដើម្បីប្រទេសទាំង២ក្រលែក
មើលឡើងវិញនូវទំនាក់ទំនងទ្វេភាគីនាពេលកន្លងទៅ ព្រមទាំងគិតគូអំពីរាល់ទិស
ដៅជំរុញថែមទៀតទំនាក់ទំនងនេះឡើងកំពស់ថ្មីផងដែរ។តាមការវាយតំលៃរបស់
លោក Ted Osius ថា ទំនាក់ទំនងវៀតណាម អាមេរិកកំពុង បើកចេញយថាទស្សន៍
អភិវឌ្ឍន៍ធំធេងជាច្រើនលើបណ្ដាវិស័យដូចជាសេដ្ឋកិច្ច អប់រំ ប្រឆាំងបំរ៉ែបំរួល
អាកាសធាតុ សន្តិសុខស្បៀងអាហារជាដើម។លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា សិក្ខា
សាលាលើកនេះនឹងជាឱកាសដើម្បីអ្នកជំនាញការ អ្នកស្ថាបនាគោលនយោបាយ
នានាចែករំលែកការពិចារណាសំដៅអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំង២នា
ពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ