ដំបូលរួមរបស់ជនរងគ្រោះដោយជាតិពុលព័ណ៌លឿងទុំ/dioxinវៀតណាមដំណើរការសកម្មភាព

(VOVworld)-មជ្ឈមណ្ឌលគាំពាសង្គម​ ថែទាំនិង ស្តារនីតិសម្បទាសម្រាប់ជនរង គ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ/dioxin វៀតណាមនៅស្រុក Thach That ក្រុងហាណូយបានចាប់ផ្តើមមានដំណើរការជាផ្លូវការចាប់ពីថ្ងៃទី១០មិនា។​នៅ
ពេល ចាប់ផ្តើមមានដំណើរការជាផ្លូវការ មជ្ឈមណ្ឌលនេះនឹងក្លាយទៅជាកន្លែង
ថៃទាំ និងធ្វើស្តានីតិ សម្បទា ព្រមទាំងលើកទឹកចិត្តជនរងគ្រោះដោយជាតិគីមី
ពុលព័ណ៌លឿងទុំជំនះ ពុះពារសម្របខ្លួនចូលជាមួយសហគមន៍។ នៅក្នុងពិធី​បើកសម្ពោធមជ្ឈមណ្ឌល នេះ ឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមា
គមជនរងគ្រោះដោយ ជាតិគីមីពុលព័ណ៌លឿងទុំវៀតណាមបានមានបំណងថា
កម្មាភិបាល បុគ្គលិក អ្នកស្ម័្មគ្រចិត្តនៅទីនេះរួមកម្លាំងកាយចិត្តចាត់ទុកមជ្ឈ
មណ្ឌលជាផ្ទះ ហើយជនរងគ្រោះនៅទីនេះជាសាច់ញាតិ យកចិត្តទុកដាក់ចំពោះ
ពួគេដោយស្មារតី​និងការទទួលខុសត្រូវខ្ពស់បំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ