ដើម្បីវៀតណាម១ដែលគ្មានបារី

ដើម្បីវៀតណាម១ដែលគ្មានបារី - ảnh 1
បណ្ដាតំណាងចូលរួមការធ្វើដង្ហែដើម្បីវៀតណាម១គ្មានបារី

(VOVworld) - នាព្រឹកថ្ងៃទី៣០ ឧសភា នៅទីក្រុងហូជីមិញ ប៉ែកខាងត្បូងវៀតណាម ក្រសួងសុខាភិបាលវៀតណាមបានរៀបចំពិធីមីទ្ទិញជួយជ្រោមជ្រែងទិវាពិភពលោក
គ្មានបារីនិងសប្ដាហ៍ជាតិគ្មានបារី (ចាប់ពីថ្ងៃទី២៥ដល់ទី៣១ ឧសភា)។តាមការស៊ើប
អង្កេតទូទាំងពិភពលោកអំពីការប្រើប្រាស់បារីរបស់មនុស្សពេញ វ័យនាឆ្នាំ២០១០
នៅវៀតណាម អត្រាជក់បារីរបស់បរុសគឺ៤៧% របស់នារីគឺ ១,៤%។នារីនិងកុមារ
ចំនួនពីភាគបីរងស្រូបផ្សែងបារីនៅផ្ទះ។ជនវៀតណាម ចំនួន៣៣លាននាក់ដែល
មិនជក់បារីឡើយប៉ុន្តែត្រូវស្រូបផ្សែងបារីនៅក្នុងផ្ទះ។ដោយយល់ដឹងសារសំខាន់
នៃការងារបង្ការប្រឆាំងគ្រោះថ្នាក់ដោយបារី សាស្ត្រា ចារ្យរង បណ្ឌិត Luong Ngoc
Khue ប្រធាននាយកដ្ឋានគ្រប់គ្រងការត្រួតពិនិត្យ និងព្យាបាលជំងឺ និងជាប្រធាន
កម្មវិធីបង្ការប្រឆាំងគ្រោះថ្នាក់របស់បារី បានឲ្យដឹងថា៖

“យើងនឹងកាត់បន្ថយអត្រាផ្គត់ផ្គង់ អត្រាប្រើប្រាស់បារីដោយវិធានការជាទូទៅ។
គោលដៅគឺ អត្រាមនុស្សពេញវ័យជក់បារីនៅវៀតណាម នឹងថយចុះពីជាង៤៧%
មកត្រឹម៣៩%។យើងត្រូវខំប្រឹងប្រែងដើម្បីកសាងបរិយាកាសស្អាតស្អំ១ដែល
គ្មាន ផ្សែងបារីនៅមូលដ្ឋានសាលារៀន មន្ទីពេទ្យ ស្ថាប័ន និងកន្លែងជាសាធា
រណៈទាំងអស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ