ដើរថ្មើជើងជួយជ្រោមជ្រែងកម្មវិធី “ផែនដីបៃតង” អំពាវនាវឲ្យការពារបរិស្ថាន

(VOVWORLD) -កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលដៅឃោសនាអំពីកិច្ចការពារបរិស្ថាន ជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក (ថ្ងៃទី៥ មិថុនា) និងទិវាមហាសាគរពិភពលោក (ថ្ងៃទី៨ មិថុនា)។
ដើរថ្មើជើងជួយជ្រោមជ្រែងកម្មវិធី “ផែនដីបៃតង” អំពាវនាវឲ្យការពារបរិស្ថាន - ảnh 1ប្រជាជនយ៉ាងច្រើនកុះករចូលរួមដើរថ្មើជើងនៅជុំវិញបឹង Hoan Kiem (រូបថត៖ VOV5) 

នាព្រឹកថ្ងៃទី៧ មិថុនា នៅសួនច្បាររូបបដិមារស្ដេច Ly Thai To ទីក្រុងហាណូយ ប្រជាជន សិស្សានុសិស្ស និស្សិតនិងកុមារយ៉ាងច្រើនកុះករបានចូលរួមដើរថ្មើជើងនៅជុំវិញបឹង Hoan Kiem ដើម្បីជួយជ្រោមជ្រែងកម្មវិធី “ផែនដីបៃតង”។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលដៅឃោសនាអំពីកិច្ចការពារបរិស្ថាន ជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក (ថ្ងៃទី៥ មិថុនា) និងទិវាមហាសាគរពិភពលោក (ថ្ងៃទី៨ មិថុនា)។

កម្មវិធី “ផែនដីបៃតង” ត្រូវបានទស្សនាវដ្ដី ថាមពលស្អាតវៀតណាម បំផុសឡើងចាប់ពីពាក់កណ្ដាលខែឧសភាកន្លងទៅ ក្នុងបំណងអំពាវនាវឲ្យប្រជាជននិងសហគ្រាសរួមគ្នាធ្វើសកម្មភាពដើម្បីកែលម្អគុណភាពបរិស្ថាននៅទាំងជនបទ ទីក្រុង និងបរិស្ថានមហាសាគរនៅវៀតណាម ព្រមទាំងឃោសនាដល់សហគមន៍និងសង្គមទាំងមូលអំពីរាល់តម្លៃរបស់បរិស្ថាន ក្នុងនោះមានបរិស្ថានមហាសាគរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ