ដោះស្រាយស្ថានភាពនៅសមុទ្រខាងកើតដោយសន្តិវិធី



ដោះស្រាយស្ថានភាពនៅសមុទ្រខាងកើតដោយសន្តិវិធី - ảnh 1
ដោះស្រាយស្ថានភាពនៅសមុទ្រខាងកើតដោយសន្តិវិធី (VOV)


Vovworld-ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៣ នារសៀលថ្ងៃទី២០ឧសភា រដ្ឋសភាបានស្ដាប់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី
ការបរទេសលោក Pham Binh Minh រាយការណ៍អំពីស្ថានភាពនៅសមុទ្រខាងកើត កាដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់នៅដំបន់សេដ្ឋកិច្ច
ផ្ដាច់មុខរបស់វៀតណាម គោលការណ៍និងដំណោះស្រាយរបស់វៀតណាមអំពី
បញ្ហានេះ។
    ឆ្លើយសម្ភាសអ្នកសារព័ត៌មានអំពីខ្លឹមសារនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី
ការបរទេសលោក Pham Binh Minh បានឲ្យដឹងថា៖
    "យើងនៅតែបន្តតស៊ូការទូត ភាគច្រើនគឺសន្ទនាផ្ទាល់ជាមួយចិន (ដល់ឥឡូវនេះ
មានការសន្ទនាចំនួន២០)។ វៀតណាមប្តេជ្ញាតស៊ូទាមទាចិនត្រូវដកស្ថានីយ៍ខួង
និងនាវាអមការពារចេញពីដំបន់។ នោះជាគោលជំហរប្តេជ្ញារបស់វៀតណាម។"
    សមាជិកសមាជិការសភាមួយចំនួនបានស្នើររដ្ឋាភិបាលមានរបៀបជួយឧបត្ថម្ភ
សមស្របដើម្បីអ្នកនេសាទច្បាមជាប់សមុទ្រ ទៅនេសាទត្រីនៅឆ្ងាយ។ លោក
Nguyen Thai Hoc សមាជិកសភាមណ្ឌល Phu Yen បានស្នើរថា៖
    "រដ្ឋាភិបាលត្រូវជួយឧបត្ថម្ភអ្នកនេសាទអំពីរយៈពេលខ្ចីទុនរឺបង្កលក្ខណៈឲ្យអ្នក
នេសាទខ្ចីទុនជាមួយការប្រាក់០%ដើម្បីអ្នកនេសាទមានលក្ខណៈបំពាក់នាវារឹងមាំ។ ប៉ូលីសសមុទ្រនិងត្រួតពិនិត្យនេសាទក៏ត្រូវមានវិធានការជយយឧបត្ថម្ភអ្នកនេសាទ
ទាន់ពេលវេលាក្នុងលក្ខណៈនេសាទត្រីនៅឆ្ងាយដើម្បីអ្នកនេសាទនឹងនរចិត្ត៕"

ប្រតិកម្មទៅវិញ

ផ្សេងៗ