ណាតូបើកសមយុទ្ធយោធាដ៏ធំបំផុតតាំងពីមុនមកនៅសមុទ្របាល់ទិក

(VOVWORLD) - Baltops 2024 ដែលជាសមយុទ្ធដ៏ធំបំផុតតាំងពីមុនមកនៅសមុទ្របាល់ទិក ដោយមានវត្តមានរបស់កងទ័ពចំនួន ១២ ០០០ នាក់ មកពីប្រទេសចំនួន ១៩ ដែលជាសមាជិកអង្គការណាតូ ក្នុងនោះ កងទ័ពស៊ុយអែតបានចូលរួមជាលើកដំបូង។

អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ញាតី) នាថ្ងៃទី ៥ មិថុនា បានបើកសមយុទ្ធកងទ័ពជើងទឹក Baltops 2024 ដឹកនាំដោយសហរដ្ឋអាមេរិកនៅកំពង់ផែ Klaipeda លីទុយអានី។ Baltops 2024 ដែលជាសមយុទ្ធដ៏ធំបំផុតតាំងពីមុនមកនៅសមុទ្របាល់ទិក ដោយមានវត្តមានរបស់កងទ័ពចំនួន ១២ ០០០ នាក់ មកពីប្រទេសចំនួន ១៩ ដែលជាសមាជិកអង្គការណាតូ ក្នុងនោះ កងទ័ពស៊ុយអែតបានចូលរួមជាលើកដំបូង។ ក្នុងអំឡុងពេលសមយុទ្ធនេះ កំពង់ផែ Klaipeda នឹងក្លាយទៅជាកន្លែងប្រតិបត្តិការរបស់នាវាចម្បាំងណាតូជាង ៣០ គ្រឿង ជាមួយកងទ័ពជាង ៤ ០០០ នាក់មកពីកងទ័ពជើងទឹក កងទ័ពជើងទឹកវាយឡើងគោក កងទ័ពជើងអាកាសកងទ័ពជើងទឹក និងកងកម្លាំងពិសេសផ្សេងៗទៀតរបស់កងទ័ពជើងទឹក។ នាវាចម្បាំងសរុបចំនួន ៥០ គ្រឿង យន្តហោះយោធាចំនួន ២៥ គ្រឿង និងឧទ្ធម្ភាគចក្រចំនួន ៦០ គ្រឿងបានចូលរួមសមយុទ្ធ Baltops 2024 ។

សូមបញ្ជាក់ដែរថា Baltops 2024 បានបង្ហាញពីសមទ្ថភាពដ៏មុតស្រួចរបស់សម្ព័ន្ធមិត្តណាតូក្នុងលំហនៃសន្តិសុខដ៏ស្មុគស្មាញតាមរយៈប្រតិបត្តិការពហុវិស័យ ដើម្បីថែរក្សាតំបន់បាល់ទិកស្ថិរភាពផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ