តាំងពិព័រណ៍ឧស្សាហកម្មអន្តរជាតិវៀតណាមឆ្នាំ ២០២៣ (VIIS ២០២៣)
(VOVWORLD) - VIIS ២០២៣ ទាក់ទាញសហគ្រាសចូលរួមជិត ២០០ មកពីប្រទេសជាច្រើនដូចជា៖ វៀតណាម កូរ៉េខាងត្បូង ចិន ជប៉ុន ឥណ្ឌា...។
តាំងពិព័រណ៍ឧស្សាហកម្មអន្តរជាតិវៀតណាមឆ្នាំ ២០២៣ (VIIS ២០២៣) ដោយប្រធានបទសំខាន់ "បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព" នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមិថុនា នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ (ICE ហាណូយ - លេខ ៩១ Tran Hung Dao, ហាណូយ)។
VIIS ២០២៣ ជាមួយនឹងការតាំងពិពណ៌ពិសេស រួមមានៈ ពិព័រណ៍ខ្សែសង្វាក់ឧស្សាហកម្មក្រដាសវៀតណាមលើកទី១០ (Paper Chain Vietnam ២០២៣); ពិព័រណ៍សំបកកង់ និងកៅស៊ូអន្តរជាតិវៀតណាមលើកទី៩ (Rubber Vietnam ២០២៣); ពិព័រណ៍ថ្នាំកូតអន្តរជាតិវៀតណាមលើកទី៨ (Coatings Vietnam ២០២៣); តាំងពិព័រណ៍ឧស្សាហកម្មបរិស្ថានអន្តរជាតិលើកទី៥ (ENVIROTEX ២០២៣)។
VIIS ២០២៣ ទាក់ទាញសហគ្រាសចូលរួមជិត ២០០ មកពីប្រទេសជាច្រើនដូចជា៖ វៀតណាម កូរ៉េខាងត្បូង ចិន ជប៉ុន ឥណ្ឌា...។ ក្នុងក្របខណ្ឌ VIIS ២០២៣ ក៏មានវេទិកាជំរុញកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មថ្នាំលាបចិន និងវៀតណាមផងដែរ។ សិក្ខាសាលាស្តីពីខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មកៅស៊ូនៅវៀតណាម; សិក្ខាសាលាស្តីពីខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងឧស្សាហកម្មផលិតម្សៅ ក្រដាស ការបោះពុម្ព និងការវេចខ្ចប់៕