តំណាងអង្គការ WHO បានផ្តល់អនុសាសន៍ថា វៀតណាមពង្រឹងប្រព័ន្ធតាមដាន សមត្ថភាពវិនិច្ឆ័យ និងការត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងជំងឺអុតស្វា

(VOVWORLD) - រហូតមកដល់ពេលនេះ វៀតណាមមិនទាន់បានកត់ត្រាករណីកើតជំងឺអុតស្វានៅឡើយទេ។
តំណាងអង្គការ WHO បានផ្តល់អនុសាសន៍ថា វៀតណាមពង្រឹងប្រព័ន្ធតាមដាន សមត្ថភាពវិនិច្ឆ័យ និងការត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងជំងឺអុតស្វា - ảnh 1លោកស្រីវេជ្ជបណ្ឌិត Socorro Escalante ប្រធានតំណាងស្តីទីនៃអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសវៀតណាម បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីជំងឺអុតស្វា (រូបថត៖ Diep Truong/TTXVN)

ថ្វីត្បិតដូច្នេះក៏ដោយ ហានិភ័យនៃការជ្រាបចូលវៀតណាមគឺមានទំហំធំណាស់ ដោយសារតែករណីបានលេចឡើងនៅក្នុងប្រទេសជិតខាងជាច្រើន; ទន្ទឹមនឹងនោះ តម្រូវការជួបប្រាស្រ័យរវាងវៀតណាមជាមួយប្រទេសក្នុងតំបន់ និងពិភពលោកមាននិន្នាការកើនឡើង។ ថ្លែងមតិជាមួយសារព័ត៌មាននារសៀលថ្ងៃទី ២៦ ខែកក្កដា នៅទីក្រុងហាណូយ វេជ្ជបណ្ឌិត Socorro Escalante ប្រធានតំណាងស្តីទីនៃអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម និងអ្នកជំនាញរបស់ WHO ប្រចាំនៅវៀតណាមបានជួបសន្ទនាជាមួយសារព័ត៌មាន។

ចែករំលែកអំពីជំនួយឧបត្ថម្ភរបស់ WHO សម្រាប់វៀតណាមក្នុងការបង្ការ និងកំចាត់ជំងឺអុតស្វា  តំណាងស្តីទីរបស់ WHO ប្រចាំនៅវៀតណាម បាននិយាយថា WHO បានគាំទ្រដល់ក្រសួងសុខាភិបាលក្នុងការបង្កើតគោលការណ៍ណែនាំបណ្តោះអាសន្នស្តីពីជំនាញឯកទេសក្នុងវិស័យជំងឺអុតស្វា ការត្រួតពិនិត្យ និងការធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍; គាំទ្រសកម្មភាពដែលទាក់ទងនឹងការឆ្លើយតបរហ័សបណ្តោះអាសន្ន ការគ្រប់គ្រងគ្លីនិក និងការគ្រប់គ្រងការឆ្លងមេរោគសម្រាប់ជំងឺអុតស្វា។

យោងតាមលោកស្រី Socorro Escalant អង្គការ WHO នឹងជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍ និងអនុវត្តន៍សកម្មភាពទំនាក់ទំនងស្តីពីហានិភ័យនៃជំងឺនេះ ដោយមានការចូលរួមពីសហគមន៍; គោលការណ៍ណែនាំសម្រាប់ការចាក់វាក់សាំង ដោយផ្អែកលើគោលការណ៍ណែនាំបណ្តោះអាសន្នរបស់ WHO…។ ទន្ទឹមនឹងនោះ WHO នឹងបន្តចែករំលែកការណែនាំរបស់អង្គការសុខភាពពិភពលោកដែលបានធ្វើបច្ចុប្បន្នភាពដើម្បី ឱ្យវៀតណាមអាចសម្របខ្លួនបាន ក៏ដូចជាកំពុងរៀបចំគាំទ្រការធ្វើតេស្តផលិតផលជីវសាស្រ្ត ដើម្បីផ្គត់ផ្គង់ដល់កន្លែងធ្វើតេស្តសុខភាពសាធារណៈ និងប្រព័ន្ធមន្ទីរពេទ្យទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ