តួនាទីរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមនៅប៉ែកខាងត្បូងភាគកណ្ដាលពេញភារកិច្ចអន្តរជាតិនៅប្រទេសឡាវនិងកម្ពុជា
|
តួនាទីរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមនៅប៉ែកខាងត្បូងភាគកណ្ដាលដែលបំពេញភារកិច្ចអន្តរជាតិនៅប្រទេសឡាវក្រោមនិងភាគឦសានកម្ពុជា (quangngai.gov.vn) |
Vovworld-នាថ្ងៃទី១៩សីហាឆ្នាំ១៩៤៨នៅភូមិ De An ឃុំ Hanh Phuoc ខេត្ត
Quang Ngai កងទ័ពស្ម័គ្រចិត្តវៀតណាមនៅប៉ែកខាងត្បូងភាគកណ្ដាលបានធ្វើ
ពិធីចេញទ័ពអនុវត្តភារកិច្ចអន្តរជាតិនៅប្រទេសឡាវខាងក្រោមនិងកម្ពុជា។ នេះ
ជារបត់ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់គូសសម្គាល់ការផ្សាភ្ជាប់ជិតស្និទ្ធរវាង
បដិវត្តន៍យោធភូមិភាគទី៥ជាមួយប្រទេសឡាវខាងក្រោមនិងភាគឦសានកម្ពុជា។
នៅសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ កងទ័ពស្ម័គ្រចិត្តវៀតណាមនៅប៉ែកខាង
ត្បូងភាគកណ្ដាលបំពេញភារកិច្ចអន្តរជាតិនៅប្រទេសឡាវខាងក្រោមនិងភាគ
ឦសានកម្ពុជា-តួនាទីនិងអត្ថន័យប្រវត្តិសាស្ត្រ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៨មេសា
នៅខេត្ត Quang Ngai លោក Le Quang Thich អនុប្រធានគណៈកម្មាធិការប្រជាជន
ខេត្ត Quang Ngai បានលើកច្បាស់ថា៖
“សិក្ខាសាលាមិនត្រឹមតែបំភ្លឺនូវតួនាទីរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមបំពេញភារកិច្ច
អន្តរជាតិនៅប្រទេសឡាវខាងក្រោមនិងភាគឦសានកម្ពុជា អះអាងនូវសារៈសំខាន់
តួនាទីនិងអត្ថន័យប្រវត្តិសាស្ត្រពិសេសរវាងវៀតណាម-ឡាវ-កម្ពុជាក្នុងប្រវត្តិសាស្ត្រ
ប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យដ៏សែនសំខាន់រួមចំណែកក្នុងការពូនជ្រុំនិងពង្រីក
ចំណងសាមគ្គីភាពមិត្តភាពសហប្រតិបត្តិការជួយឧបត្ថម្ភទៅវិញទៅមករវាងប្រទេសទាំង៣វៀតណាមឡាវកម្ពុជាទៀតផង៕”