តួនាទីរបស់សិស្សានុសិស្សនិងបញ្ញាវ័ន្តភាគខាងត្បូងក្នុងយុទ្ធនាការវាយប្រហារនានិទាឃរដូវឆ្នាំ១៩៦៨

(VOVWORLD) -នាថ្ងៃទី២៩ខែមករា សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានរួមសហការជាមួយអង្គភាពមួយចំនួនរៀបចំសិក្ខាសាលាស្តីពី “តួនាទីរបស់សិស្សានុសិស្សនិងបញ្ញាវ័ន្តភាគខាង ត្បូងក្នុងយុទ្ធនាការវាយប្រហារនានិទាឃរដូវឆ្នាំ១៩៦៨” ដោយមានការចូលរួមរបស់ សាក្សីប្រវត្តិសាស្ត្រនិងសិស្សានុសិស្សទីក្រុងជាច្រើនកុះករ។
តួនាទីរបស់សិស្សានុសិស្សនិងបញ្ញាវ័ន្តភាគខាងត្បូងក្នុងយុទ្ធនាការវាយប្រហារនានិទាឃរដូវឆ្នាំ១៩៦៨ - ảnh 1ទិដ្ឋភាពនៃកម្មវិធី (រូបថតៈ qdnd)

នៅទីនេះ តំណាងទាំងអស់ សុទ្ធតែបានអះអាងថា  ក្នុងយុទ្ធនាការវាយប្រហារនិងក្រោកឈរឡើងនានិទាឃរដូវ ឆ្នាំ១៩៦៨នោះ សិស្សានុ សិស្សនិងបញ្ញាវ័ន្តភាគខាងត្បូងវៀតណាមនិយាយរួមនិង យុវជន Sai Gon – Gia Dinh និយាយដោយឡែក គឺមានតួនាទីសំខាន់លើគ្រប់វិស័យ ដែលចូលរួមយ៉ាងសកម្មក្នុងការត្រៀមរៀបចំនិងប្រយុទ្ធផ្ទាល់ក្នុងប៉ុន្មានថ្ងៃប្រវត្តិសាស្ត្រ នោះ។ ក៏នៅក្នុងសិក្ខសាលានេះ តំណាងចូលរួមបានស្តាប់នូវរឿងរ៉ាវនិងបទពិសោធន៍ ពីសាក្សីប្រវត្តិសាស្ត្រស្តីពីយុទ្ធនាការវាយប្រហារនិងក្រោកឈរឡើងនានិទាឃរដូវឆ្នាំ១៩៦៨ ផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ