តំបន់នានានៅវៀតណាមខិតខំប្រឹងប្រែងជួយប្រជាជនជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះបណ្ដាលឡើង

(VOVWORLD) - ខ្យល់ព្យុះ Son-Tinh បើទោះបីជាមិនខ្លាំងទេ ប៉ុន្តែបង្កឲ្យមានភ្លៀងធ្លាក់ជា ច្រើនក្នុងប៉ុន្មានថ្ងៃកន្លងទៅដែលបណ្ដាលឲ្យតំបន់ជាច្រើននៃខេត្ត Ha Tinh ភាគ កណ្ដាលវៀតណាម ត្រូវជាន់លិចទឹក។
តំបន់នានានៅវៀតណាមខិតខំប្រឹងប្រែងជួយប្រជាជនជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះបណ្ដាលឡើង - ảnh 1ខេត្ត Ha Tinh ជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះបណ្ដាលឡើង (រូបថត៖ baohatinh) 

អាជ្ញាធរមូលដ្ឋាននិងកងកម្លាំងនានាក្នុង តំបន់កំពុងខិតខំប្រឹងប្រែងជួយប្រជាជនជំនះពុះពារលើផលវិបាក។ កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនចំនួន៥០នាក់បានទៅដល់ឃុំ Xuan Pho ស្រុក Nghi Xuan ដើម្បីជួយប្រជាជនជួសជុលផ្ទះ ហើយពិនិត្យជំងឺឲ្យប្រជាជនខណៈ ដែលទឹកជំនន់មិនទាន់ស្រកនៅឡើយ។ វរៈសេនីយ៍ត្រី Duong Quoc Nhat នៃ កងកម្លាំងទ័ពការពារព្រំដែនខេត្ត Ha Tinh បានឲ្យដឹងថា៖

        “យើងខ្ញុំមកទីនេះដើម្បីជួយប្រជាជនជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះនិងទឹកជំនន់បណ្ដាលឡើង។ នាបច្ចុប្បន្ន យើងខ្ញុំកំពុងបញ្ជូនយុទ្ធជនទៅ ជួយប្រជាជនជួសជុលផ្ទះ បើកប្រព័ន្ធបង្ហូរទឹកឡើងវិញ ដើម្បីទឹកឆាប់ស្រកទៅ។ ហើយ ក៏ជួយពិនិត្យជំងឺឲ្យប្រជាជនផងដែរ”។

        ចំណែកឯនៅខេត្ត Yen Bai ភាគខាងជើងវៀតណាម ខ្យល់ព្យុះនិងទឹកជំនន់ បានបណ្ដាលឲ្យមនុស្សចំនួន១០នាក់ត្រូវស្លាប់ ៨នាក់ត្រូវបាត់ខ្លួន ហើយបង្ក ឡើងការខូចខាតខាងសេដ្ឋកិច្ចចំនួន១៧០ពាន់លានដុង។ នាព្រឹកថ្ងៃទី២១ កក្កដា ការងារជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះបណ្ដាលឡើង ត្រូវបានខេត្ត Yen Bai ដំណើរការអនុវត្តន៍យ៉ាងមមាញឹកដោយមានការចូលរួមរបស់យុទ្ធជន នគរបាល យោធា និងសេនាជនរាប់ពាន់នាក់។ លោក Nguyen Huy Anh ប្រធាន គណៈកម្មាធិការប្រជាជនស្រុក Van Ho បានឲ្យដឹងថា៖

        “យើងខ្ញុំបានបញ្ជូនកងកម្លាំងទៅជម្លៀសប្រជាជននិងទ្រព្យសម្បត្តិចេញពី តំបន់បាក់ស្រុតដី។ ឃុំទាំងអស់ក៏កំពុងអនុវត្តការពិនិត្យឡើងវិញនិងជម្លៀស ប្រជាជនផងដែរ ប៉ុន្តែមានឃុំមួយចំនួនដែលយើងខ្ញុំមិនទាន់ចូលដល់បានឡើយ ដោយសារភ្លៀងធ្លាក់និងទឹកជំនន់យ៉ាងខ្លាំងពេក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ