តំបន់នានានៅវៀតណាមជំនះពុះពារលើផលវិបាកដោយទឹកជំនន់

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ភ្លៀងធ្លាក់យ៉ាងខ្លាំងបានបណ្ដាលឲ្យកើតមានឡើង ទឹកជំនន់នៅតំបន់ជាច្រើននៃប្រទេសវៀតណាម។

  នៅខេត្ត Thanh Hoa ភាគ កណ្ដាលវៀតណាម បានកើតមានឡើងការបាក់ស្រុតដីដែលបង្កឡើងការស្ទះ ចរាចរណ៍នៅខ្សែផ្លូវសំខាន់ៗជាច្រើន។ រួមជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងតំបន់ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Thanh Hoa បានដាក់ពង្រាយមធ្យោបាយ ជាច្រើនប្រភេទនិងយុទ្ធជនរាប់រយនាក់មកជួយឧបត្ថម្ភប្រជាជនក្នុងតំបន់ ដែលរង ផលប៉ះពាល់ដោយទឹកជំនន់និងការបាក់ស្រុតដី។

        នៅខេត្ត Son La ភាគខាងជើងវៀតណាម ទឹកជំនន់បានធ្វើឲ្យមនុស្ស៣នាក់ ស្លាប់និងបាត់ខ្លួន ហើយទឹកលិចលង់ផ្ទៃដីដាំស្រូវប្រមាណ១៣០ហិកតា។ កងកម្លាំងនានា ក្នុងតំបន់កំពុងបន្តអនុវត្តន៍ការងារជំនះពុះពារលើផលវិបាកដោយទឹកជំនន់ ក្នុង នោះអាទិភាពចម្បងគឺស្វែងរកមនុស្សបាត់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ