តំបន់នានាលើទូទាំងប្រទេសរៀបចំទិវាបុណ្យបរិច្ចាគឈាមស្ម័គ្រចិត្ត “ថ្ងៃអាទិត្យក្រហម” ឆ្នាំ២០១៨

(VOVWORLD) -នាព្រឹកថ្ងៃទី១៤មករា អ្នកស្ម័គ្រចិត្តជាង១.៥០០នាក់ជាកម្មាភិបាល សមាជិកសម្ព័ន្ធ យុវជន សិស្សានុសិស្សខេត្ត Thanh Hoa បានចូលរួមទិវាបរិច្ចាគឈាមស្ម័គ្រចិត្ត “ថ្ងៃ អាទិត្យក្រហមលើកទី១០ឆ្នាំ២០១៨” ។ 
តំបន់នានាលើទូទាំងប្រទេសរៀបចំទិវាបុណ្យបរិច្ចាគឈាមស្ម័គ្រចិត្ត “ថ្ងៃអាទិត្យក្រហម” ឆ្នាំ២០១៨ - ảnh 1ទិវា "ថ្ងៃអាទិត្យក្រហម" ទាក់ទាញការចូលរួមរបស់សមាជិកសម្ព័ន្ធយុវជននៅទូទាំងខេត្ត Yen Bai (រូបថតៈ កាសែត Yen Bai) 

នៅក្នុងកម្មវិធីនេះ គណៈចាត់តាំងទទួលបាន ជិត៧០០ឯកតា ឈាម ពីអ្នកស្ម័គ្រចិត្តបរិច្ចាគផងដែរ។

        នៅខេត្ត Nghe An គណៈបញ្ជាណែនាំចលនាបរិច្ចាគឈាមស្ម័គ្រចិត្តខេត្ត Nghe An បានរៀបចំពិធី “ថ្ងៃអាទិត្យក្រហម”លើកទី១០ឆ្នាំ ២០១៨ ។ នៅក្នុងកម្មវិធីនេះ កម្មា ភិបាល សមាជិកសម្ព័ន្ធយុវជនជាង១ពាន់នាក់បានចុះឈ្មោះបរិច្ចាគឈាម។

        នាថ្ងៃទី១៣មករា សមាជិកសម្ព័ន្ធយុវជន សិស្សានុសិស្សរាប់រយនាក់នៅទូទាំង ខេត្ត Dong Nai បានចូលរួមក្នុងទិវាបុណ្យ “ថ្ងៃអាទិត្យក្រហម”។ បញ្ចប់ទិវាបុណ្យនេះ ឯកតាឈាមចំនួន៣៦០បានបរិច្ចាគចំពោះធនាគារ ឈាមមជ្ឈឹម។

        ក្រោយរយៈពេល៩ឆ្នាំ ពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៧ ទិវាបុណ្យថ្ងៃអាទិត្យក្រហម ចលនាអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តបានជាង៧០ម៉ឺនឯកតា ឈាម។ ក្នុងឆ្នាំ២០១៨ ខេត្ត ក្រុងចំនួន៣៣បានចុះឈ្មោះចូលរួមកម្មវិធីនេះ។ គ្រោងនឹងទទួលបានឯកតាឈាម ប្រហែល៣៥ម៉ឺនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ