តំបន់ពាយព្យធ្វើសមាហរណកម្មអន្តរជាតិនិងអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល

(VOVWORLD) - «តំបន់ភាគពាយព្យធ្វើសមាហរណកម្មអន្តរជាតិនិងអភិវឌ្ឍន៍យ៉ាងទូលំទូលាយក្នុងយុគសម័យឌីជីថល៖ បញ្ហាដែលដាក់ចេញសម្រាប់តំបន់មូលដ្ឋាននិងសហគ្រាស” គឺជាប្រធានបទនៃសិក្ខាសាលាដែលបានរៀបចំឡើងដោយក្រសួងការបរទេសវៀតណាមនិងគណៈកម្មាធិការប្រជាជនខេត្ត Dien Bien នាថ្ងៃទី ២២ សីហានៅខេត្ត Dien Bien ។
តំបន់ពាយព្យធ្វើសមាហរណកម្មអន្តរជាតិនិងអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល - ảnh 1  អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Bui Thanh Son ថ្លែងនៅក្នុងសិក្ខាសាលា (រូបថត៖ vnanet.vn)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖

       «   កិច្ចប្រជុំនេះមានគោលបំណងធ្វើបច្ចុប្បន្នភាពនូវស្ថានភាពពិភពលោកនិងបញ្ហាថ្មីៗដែលបានដាក់ចេញសម្រាប់ការធ្វើសមាហរណកម្មរបស់ប្រទេស យើង ជាពិសេសក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ការពង្រីកទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាមួយទីផ្សារនៃបណ្តាប្រទេសជាសមាជិកអាស៊ាន រួមទាំងទីផ្សារទាំងជិតនិងឆ្ងាយក៏ដោយ ដើម្បីជួយដល់មូលដ្ឋាននានានៅភាគពាយព្យក្តាបខ្ជាប់និងអនុវត្តតាមសំណើរស្តីពីការកសាងនយោបាយនិងយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួន។ ខ្ញុំជឿជាក់ថាកិច្ចប្រជុំនេះនឹងមានប្រសិទ្ធភាព ហើយផ្លាស់ប្តូរយោបល់ក្នុងការស្វែងរកដំណោះស្រាយ       សំខាន់ៗ សំដៅលើកកម្ពស់សមត្ថភាពក្នុងការប្រកួតប្រជែងរបស់តំបន់និងសហគ្រាសដោយមិនត្រឹមតែអភិវឌ្ឍទីផ្សាក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងពង្រីកនៅទីផ្សារក្នុងតំបន់និងនិងពិភពលោកថែមទៀតដើម្បីអភិវឌ្ឍប្រកបដោយចីរភាពនៅពេលខាងមុខផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ