តំបន់ពាយ័ព្យវៀតណាមអនុវត្តល្អសារាចរស្តីពីកិច្ចការសាសនាប្រូតេស្ដង់

(VOVworld)-នាថ្ងៃទី២៤កក្កដានៅទីក្រុង Yen Bai (ភាគខាងជើងវៀតណាម) គណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យ បានរួមសហការជាមួយគណៈកម្មាធិ ការសាសនារដ្ឋាភិបាល បានរៀបចំសន្និសីទ វាយតម្លៃអំពីរយៈពេល១០ឆ្នាំ អនុ វត្តសារាចររបស់រដ្ឋាភិបាល ស្តីអំពីកិច្ចការមួយចំនួនរបស់សាសនាប្រូតេស្តង់ នៅ
តំបន់ពាយ័ព្យ។ ក្នុងរយៈពេល១០ឆ្នាំអនុវត្តសារាចរនេះ បានអះអាងថា ការផ្តូច
ផ្តើមគំនិតរបស់បក្ស គោលនយោបាយរបស់រដ្ឋអំពីការងារចំពោះសាសនាប្រូតេ ស្តង់គឺត្រឹមត្រូវទាំងស្រុងនិងទាន់ពេលវេលា។ សន្និសីទក៏បានឯកភាពថា នាពេល
ខាងមុខ ត្រូវធ្វើឲ្យល្អថែមទៀត ការចលនាមហាជនអនុវត្តល្អរាល់ការ ផ្តួចផ្តើមគំនិត គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋផងដែរ។ ទន្ទឹមជាមួយគ្នានោះ គឺដោះស្រាយដ៏ម៉ឹងម៉ាត់តាមច្បាប់ ចំពោះរាល់ឧបាយកល  សកម្មភាពញុះញ៉ុង ការបែងចែកជនជាតិភាគតិច រួមជាមួយគ្នានោះ លើកកំពស់ ចំណេះដឹងឲ្យជន
ជាជនជាតិភាគតិចនិយាយរួមនិងជនកាន់សាសនាប្រូតេស្តង់ និយាយដោយឡែក
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ