តំបន់វាលទំនាបទន្លេ Cuu Long - ជប៉ុន បង្កើនកិច្ចសហប្រតិបតិ្តការវិនិយោគ

តំបន់វាលទំនាបទន្លេ Cuu Long - ជប៉ុន បង្កើនកិច្ចសហប្រតិបតិ្តការវិនិយោគ - ảnh 1
តំបន់វាលទំនាបទន្លេ Cuu Long - ជប៉ុន បង្កើនកិច្ចសហប្រតិបតិ្តការវិនិយោគ (Image: VNA)


(VOVworld) – នាថ្ងៃទី ២៥ មិនា គណៈកម្មាធិការទទួលបន្ទុកតំបន់ Nam Bo
ខាងលិច រួមជាមួយថ្នាក់ដឹកនាំទីក្រុង Can Tho បានជួបធ្វើការជាមួយក្រុមការ
ងារនៃមហាវិទ្យាល័យទីក្រុងតូក្យូរបស់ជប៉ុនសំដៅជំរុញទំនាក់ទំនងសហប្រតិ
បត្តិការរវាងតំបន់វាល ទំនាបទន្លេ  Cuu Long (ភាគខាងត្បូងវៀតណាម) ជាមួយ
បណ្ដាតំបន់របស់ជប៉ុន។ ថ្លែងមតិនៅជំនួបធ្វើការថ្នាក់ដឹកនាំគណៈកម្មាធិការ
ទទួលបន្ទុកតំបន់ Nam Bo ខាងលិច បានជូនដំណឺងជាមួយក្រុមការងារអំពី
ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជា សក្តានុភាពសហប្រតិបត្តិការ
វិនិយោគនៅតំបន់វាលទំនាបទន្លេ Cuu Long និយាយរួមនិងទីក្រុង Can Tho
និយាយដោយឡែក។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសល្អ
ដើម្បីភាគីវៀតណាមនិងជប៉ុនស្វែងរកសម្លេងរួមក្នុងការពន្លឿនវិនិយោគនិង
បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស។ រីឯខ្លួនវិញ តំណាងនៃភាគីជប៉ុន
បានសង្កត់ធ្ងន់ថានឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តសហការជាមួយថ្នាក់
ដឹកនាំនៅទីនេះស្វែងកិច្ចសហ​ប្រតិបត្តិការវិនិយោគនាពេលខាងមុខ។ ភាគី
ជប៉ុនក៏បានចាត់ទុកដែរថា៖ក្រៅពីបណ្ដាគំរោងការណ៍វិនិយោគដោយប្រភព
ទុន ODA ការវិនិយោគនៃអង្គភាពអាជីវកម្ម ឯកជនគឺសំខាន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ