តភ្ជាប់ធនាគារ-សហគ្រាសជំនះពុះពារលើជំងឺរាតត្បាត Covid-19
(VOVWORLD) - នាសប្តាហ៍ខាងមុខ ធនាគាររដ្ឋនឹងរៀបចំបណ្ដាសន្និសីទតភ្ជាប់ជាមួយសាខាធនាគាររដ្ឋនៅខេត្ត ក្រុងសំខាន់ៗនៅទូទាំងប្រទេស ដើម្បីរៀបចំសន្និសីទតភ្ជាប់រវាងធនាគារ និងសហគ្រាស។
សន្និសីទតភ្ជាប់ធនាគារ -សហគ្រាស សំដៅជួយឧបត្ថម្ភដល់អតិថិជនដែលជួបការលំបាកដោយសារជំងឺរាតត្បាត Covid-19 (រួបថត៖ BNEWS) |
នាព្រឹកថ្ងៃទី ១៤ ខែឧសភា នៅទីក្រុងហាណូយ ធនាគាររដ្ឋវៀតណាម បានរួមសហការជាមួយគណៈកម្មាធិ ការប្រជាជនទីក្រុងហាណូយរៀបចំសន្និសីទតភ្ជាប់ធនាគារ -សហគ្រាស សំដៅជួយឧបត្ថម្ភដល់អតិថិជនដែល ជួបការលំបាកដោយសារជំងឺរាត ត្បាត Covid-19។ អញ្ជើញថ្លែងនៅក្នុងសន្នសីទនេះ ទេសាភិបាលរងធនាគាររដ្ឋលោក Dao Minh Tu បានលើកច្បាស់ថា៖
“នាសប្តាហ៍ខាងមុខ ធនាគាររដ្ឋនឹងរៀបចំបណ្ដាសន្និសីទតភ្ជាប់ជាមួយសាខាធនាគាររដ្ឋនៅខេត្ត ក្រុងសំខាន់ៗនៅទូទាំងប្រទេស ដើម្បីរៀបចំសន្និសីទតភ្ជាប់រវាងធនាគារ និងសហគ្រាស។ អាស្រ័យហេតុនេះ ស្វែងរកការលំបាក ដើម្បីរួមគ្នាដោះស្រាយ។ ចំពោះការលំបាកអំពីយន្តការនិងគោលនយោបាយនោះ យើងខ្ញុំនឹងទទួលយកមតិយោបល់ដើម្បី កែសម្រួល។ ចំពោះបញ្ហានៅសេសសល់ក្នុងការជួយឧបត្ថម្ភនោះយើងនឹងស្វែងរកវិធីចែករំលែក ដើម្បីយោគ យល់គ្នាទៅវិញទៅមកផងដែរ”៕