តម្កល់រូបសំណាកលោកប្រធានហូជីមិញនៅទីក្រុង Saint Petersburg ដែលជានិមិត្តរូបថ្មីនៃទំនាក់ទំនងមិត្តភាពវៀតណាម - រុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ៨ ខែតុលា នៅទីក្រុង Saint Petersburg នៃសហព័ន្ធរុស្ស៊ី ស្ថានទូតវៀតណាម និងអាជ្ញាធរទីក្រុងបានរៀបចំពិធីបញ្ចុះផ្ទាំងថ្មនៅទីតាំងដែលបានគ្រោងទុក ដើម្បីតម្កល់រូបសំណាកលោកប្រធានហូជីមិញ។
តម្កល់រូបសំណាកលោកប្រធានហូជីមិញនៅទីក្រុង Saint Petersburg ដែលជានិមិត្តរូបថ្មីនៃទំនាក់ទំនងមិត្តភាពវៀតណាម - រុស្ស៊ី - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Ngo Duc Manh បានអញ្ជើញថ្លែងនៅក្នុងពិធី

អញ្ជើញថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធ រុស្ស៊ីលោក Ngo Duc Manh បានអះអាងថា ទីតាំងដែលបានគ្រោងទុកសម្រាប់តម្កល់រូបសំណាកគឺជាផ្លូវប្រសព្វគ្នា ដែលមានឈ្មោះថាហូជីមីញនិងវិថី“ត្រាស់ដឹង” នៃខ័ណ្ឌ Vyborgsky ហើយទីតាំងនេះមានលក្ខណៈនិមិត្តរូបខ្ពស់ ដោយបែរមុខទៅកាន់ទិសខាងកើត (ឆ្ពោះមកវៀត ណាម)។ ការសាងសង់រូបសំណាកហូជី មិញនៅ St. Petersburg មានអត្ថន័យនយោបាយប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ធំធេង ហើយព្រឹត្តិការណ៍នេះគឺជាជំហានដំបូង ដ៏រឹងមាំក្នុងការអនុវត្តគម្រោង ហើយនឹងក្លាយជានិមិត្តរូបថ្មីនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងសហព័ន្ធ រុស្ស៊ី ជាពិសេសគឺជាមួយ St. Petersburg ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ