តម្រូវអោយមានការប្រកាសវេជ្ជសាស្រ្តនិងការត្រួតពិនិត្យសុខាភិបាលសម្រាប់អ្នកដែលមកពីតំបន់ផ្ទុះ Covid-19

(VOVWORLD) - ជាក់ស្ដែង ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានស្នើឲ្យស្ថាប័នតំណាងវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសិស្សា នុសិស្ស និងនិស្សិត ពលករ កូនក្រមុំ នៅកូរ៉េខាងត្បូងដើម្បីធ្វើការដាក់ឲ្យនៅដាច់ដោយឡែក និងឃ្លាំមើលសុខាភិបាល ពេលវិលត្រឡប់មកវៀតណាម។
តម្រូវអោយមានការប្រកាសវេជ្ជសាស្រ្តនិងការត្រួតពិនិត្យសុខាភិបាលសម្រាប់អ្នកដែលមកពីតំបន់ផ្ទុះ Covid-19 - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VGP)

នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ នៅក្នុងកិច្ចប្រជុំនៃគណកម្មាធិការជាតិ ទទួលបន្ទុកប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត Covid-19 នោះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានអះអាងថា ត្រូវធ្វើរបាយការណ៍ និង ឃ្លាំមើលសុខាភិបាលចំពោះអ្នក ដែលមកពីតំបន់ផ្ទុះ Covid-19 ។

ជាក់ស្ដែង ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានស្នើឲ្យស្ថាប័នតំណាងវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសិស្សានុសិស្ស និងនិស្សិត ពលករ កូនក្រមុំ នៅកូរ៉េខាងត្បូងដើម្បីធ្វើការដាក់ឲ្យនៅដាច់ដោយឡែក និងឃ្លាំមើលសុខាភិបាល ពេលវិលត្រឡប់មកវៀតណាម។

លោកឧបនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថាខេត្ត Khanh Hoa និងខេត្ត Thanh Hoa កំពុងបំពេញបែបបទ មុនពេលប្រកាសបញ្ចប់វត្តមាននៃជំងឺរាតត្បាតនេះ។ ចំពោះខេត្តណា ដែលគ្មានជំងឺរាតត្បាត និងតំបន់នានា គឺត្រូវត្រៀមខ្លួនជាស្រេច ដើម្បីដំណើរការប្រព័ន្ធទប់ទល់យ៉ាងម្ចាស់ការនឹងជំងឺរាតត្បាត ក្នុងករណីបន្ទាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ