ត្រីប្រាវៀតណាមបានយកឈ្នះ​ទីផ្សារជាង ១៤០

(VOVWORLD) - នាបច្ចុប្បន្ន ត្រីប្រារបស់វៀតណាមមានវត្តមាននៅទីផ្សារប្រពៃណីភាគច្រើន ដែលមានស្តង់ដារខ្ពស់អំពីសុវត្ថិភាពចំណីអាហារ និងបទប្បញ្ញត្តិបច្ចេកទេស ដូចជាអាមេរិក សហភាពអឺរ៉ុប (EU) សម្បីតែទីផ្សារដែលមិនពេញនិយមត្រីចិញ្ចឹមដូចជាជប៉ុនផងដែរ
ត្រីប្រាវៀតណាមបានយកឈ្នះ​ទីផ្សារជាង ១៤០ - ảnh 1រូបផាព៖ baochinhphu.vn

នៅឆ្នាំ ២០២២ ត្រីប្រារបស់វៀតណាមបានយកឈ្នះទីផ្សារជាង ១៤០ នៅលើពិភពលោក។ របាយការណ៍ផ្នែកឧស្សាហកម្មត្រីប្រាដែលសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (Vasep) ទើបចេញផ្សាយក្នុងបរិបទនៃការផ្គត់ផ្គង់ត្រីសាច់ពណ៌សនៅឆ្នាំ ២០២៣ បានធ្លាក់ចុះ ហើយនិន្នាការតម្លៃត្រីសាច់ពណ៌សបានកើនឡើងយ៉ាងខ្លាំង ត្រីប្រាវៀតណាមនៅតែសំឡឹងឃើញ នូវឱកាសសុទិដ្ឋិនិយមនៅឆ្នាំ ២០២៣។ ទិន្នន័យស្ថិតិរបស់ Vasep បានបង្ហាញថា ក្នុងតម្លៃនាំចេញពី ១,៥ - ២,៤ ពាន់លានដុល្លារក្នុងមួយឆ្នាំ ត្រីប្រាមានចំនួន ១៦ - ២៦% នៃតម្លៃនាំចេញជលផលសរុបរបស់វៀតណាម។ នាបច្ចុប្បន្ន ត្រីប្រារបស់វៀតណាមមានវត្តមាននៅទីផ្សារប្រពៃណីភាគច្រើន ដែលមានស្តង់ដារខ្ពស់អំពីសុវត្ថិភាពចំណីអាហារ និងបទប្បញ្ញត្តិបច្ចេកទេស ដូចជាអាមេរិក សហភាពអឺរ៉ុប (EU) សម្បីតែទីផ្សារដែលមិនពេញនិយមត្រីចិញ្ចឹមដូចជាជប៉ុនផងដែរ៕

n.

ប្រតិកម្មទៅវិញ

ផ្សេងៗ