ត្រីមាសទី ១ ឆ្នាំ២០១៩ ទីក្រុងហូជីមិញបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាង ១,៥៥ ពាន់លានដុល្លារអាមេរិក
(VOVWORLD) - យោងតាមគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា ក្នុង ត្រីមាសទី ១ ឆ្នាំ ២០១៩ ទីក្រុងទាក់ទាញបានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ១,៥៥ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ២០,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។
ទិក្រុងហូជីមិញ |
ក្នុងនោះសកម្មភាពធ្វើអាជីវកម្មអចលនាទ្រព្យបានទាក់ទាញដើមទុនវិនិយោគច្រើនបំផុត ដោយស្រូបបាន ៥២,៧% ។ បន្ទាប់ទៀតគឺជាសកម្មភាពជំនាញវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការលក់ដុំ លក់រាយ ជួសជុលរថយន្ត ម៉ូតូ និងយានយន្តផ្សេងៗទៀតជាដើម។ លទ្ធផលដែលសម្រេចបានទាំងនេះគឺដោយសារទីក្រុងហូជីមិញបានអនុវត្តយ៉ាងសកម្មនូវការពន្លឿនពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងជួយឧបត្ថម្ភគាំទ្រដល់សហគ្រាសពង្រីកទីផ្សារ លើកកំពស់គុណភាព និងប្រសិទ្ធភាពក្នុងការនាំចេញផងដែរ៕