ត្រៀមឲ្យសន្និសីទអនុរដ្ឋមន្ត្រីការបរទេសវៀតណាម-ឡាវនិងថៃស្តីពីរបៀងសេដ្ឋកិច្ចខាងកើត-លិច

ត្រៀមឲ្យសន្និសីទអនុរដ្ឋមន្ត្រីការបរទេសវៀតណាម-ឡាវនិងថៃស្តីពីរបៀងសេដ្ឋកិច្ចខាងកើត-លិច - ảnh 1
របៀងសេដ្ឋកិច្ចខាងកើត-លិច។

VOV-ក្នុងក្របខ័ណ្ឌសន្និសីទអនុរដ្ឋមន្ត្រីការបរទេសវៀតណាម-ឡាវនិងថៃ
ដែល​ប្រព្រឹត្តទៅនៅខេត្ត Quang Tri នាព្រឹកថ្ងៃទី១៧ឧសភា ប្រធានក្រុម
SOM-បណ្ដា​មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង៣​វៀតណាម-ឡាវ-ថៃ បានរៀបចំ
ប្រជុំត្រីភាគី​ដើម្បីពិភាគ្សា​អំពីផែនការជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ របៀងសេដ្ឋកិច្ចខាងកើត-លិច។ ដំណាងនៃភាគីទាំងបីបានប្រមូលផ្ដុំពិភាគ្សា អំពីបញ្ហាមួយចំនួនទាក់ទិនដល់ការ​វិនិយោគកសាងហេដ្ឋានរចនាសម្ព័ន្ធ សំណុំបែបបទរដ្ឋបាលរយៈពេលឆ្លងព្រំដែន​រវាងបណ្ដាគូរច្រកទ្វារព្រំដែនលើ របៀងសេដ្ឋកិច្ចខាងកើត-លិច។ កិច្ចប្រជុំក៏បាន​ពិភាគ្សាអំពីការទាក់ទាញការ យកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ពិសេស​គឺ​វិនិយោគិនអ្នកផ្ដល់ជំនួយ ក្នុងការវិនិយោគជួយឧបត្ថម្ភឲ្យបណ្ដាគំរោងការលើ​របៀងសេដ្ឋកិច្ចខាងកើត-
លិច។ លោក Thong Phan Savanphet ប្រធាននាយកដ្ឋាន ប្រធានក្រុម SOM
ឡាវបានលើកមតិថា៖  
“ក្នុងប៉ុន្មានឆ្នាំកន្លងទៅ យើងទទួលបានការយកចិត្តទុកដាក់ជួយឧបត្ថម្ភ
របស់​បណ្ដា​ដៃគូរដូចជាជប៉ុន ធនាគារពិភពលោក ធានាគារអភិវឌ្ឍន៍អាស៊ី
ដើម្បី​វិនិយោគ​លើហេដ្ឋានរចនាសម្ព័ន្ធរបៀងសេដ្ឋកិច្ចកើត-លិច។ យើងខ្ញុំ
ស្នើរ​បណ្ដា​ភាគីត្រូវជំរុញថែមទៀតការជួបប្រាស្រ័យ ដោះស្រាយការជំពាក់
ជំពិននិងបន្ត​អំពាវនាវដៃគូរដើម្បីអភិវឌ្ឍន៍របៀងផ្លូវគោកក្លាយទៅជារបៀង
សេដ្ឋកិច្ច៕”
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ