ត្រូវមានដំណោះស្រាយលោតផ្លោះក្នុងការអភិវឌ្ឍន៍ទេសចរណ៍នៅ Dien Bien

ត្រូវមានដំណោះស្រាយលោតផ្លោះក្នុងការអភិវឌ្ឍន៍ទេសចរណ៍នៅ Dien Bien - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួួថ្នាក់ដឹកនាំខេត្ត Dien Bien (រូបថតៈ VGP/Quang Hiếu)

(VOVworld)-ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Dien Bien នារសៀលថ្ងៃ
ទី១តុលា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន
អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien ។​ថ្លែងមតិក្នុងជំនួបនេះ នាយក
 រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសំណូមពរគណៈកម្មាធិការបក្សនិងរដ្ឋអំ
ណាចខេត្ត Dien Bien ត្រូវធានាឲ្យបានល្អនូវស្ថានភាពសន្តិសុខនយោបាយ សណ្តាប់
 ធ្នាប់សង្គម។ ខេត្តក៏គប្បីលើកស្ទួយវិស័យកសិកម្ម រុក្ខកម្ម ជាពិសេសលើកកំពស់ចំ
ណេះដឹង កាត់បន្ថយភាពក្រីក្រ តាមរយៈការអប់រំបណ្តុះបណ្តាល ព្រមទាំងបង្ក
លក្ខណៈងាយស្រួលសម្រាប់កូនចៅជនរួមជាតិភាគតិចបានសិក្សារៀនសូត្រ ទទួល
យកចំណេះដឹងនិងចាត់ទុកនេះជាវិធានការសម្រាប់កាត់បន្ថយភាពក្រីក្រ ឈានឡើង
​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន
សង្កត់ធ្ងន់ថា​ខេត្ត Dien Bien ត្រូវមានដំណោះស្រាយលោតផ្លោះ ក្នុងការអភិវឌ្ឍន៍ វិស័យ
ទេសចរណ៍ បំពេញឲ្យបានល្អថែមទៀតការងារផ្សព្វផ្សាយ កសាងពាណិជ្ជ សញ្ញា
ដោយឈរលើមូលដ្ឋានប្រពៃណីវប្បធម៌របស់ជនរួមជាតិភាគតិចក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ