តាលីបង់នឹងអនុវត្តន៍រដ្ឋធម្មនុញ្ញរាជានិយមជាបណ្តោះអាសន្ន ដោយផ្តល់អំណាចដល់ស្ត្រី

(VOVWORLD) - កាលពីជិត ៦ ទស្សវត្សរ៍កន្លងទៅ មានរយៈពេលខ្លីមួយ ដែលអាហ្វហ្គានីស្ថានបានកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក្រោមរជ្ជកាលស្តេច Mohammad Zahir Shah ។
តាលីបង់នឹងអនុវត្តន៍រដ្ឋធម្មនុញ្ញរាជានិយមជាបណ្តោះអាសន្ន ដោយផ្តល់អំណាចដល់ស្ត្រី - ảnh 1ស្ត្រីអាហ្វហ្គានីស្ថាននៅក្នុងសំលៀកបំពាក់ Burqa នៅឯមន្ទីរពេទ្យ Wazir Akbar Khan ក្នុងទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន (រូបថត៖ AFP/VNA)

រដ្ឋាភិបាលតាលីបង់នៅអាហ្វហ្គានីស្ថានកាលពីថ្ងៃទី ២៨ ខែកញ្ញាបានឲ្យដឹងថា នឹងអនុវត្តន៍ជាបណ្តោះអាសន្នក្រមរដ្ឋធម្មនុញ្ញឆ្នាំ ១៩៦៤ ដោយបានផ្ដល់អំណាចដល់ស្ត្រី និងបើកផ្លូវសម្រាប់ស្ត្រីចូលរួមនយោបាយនៅប្រទេសអាស៊ីខាងត្បូងមួយនេះ។

រដ្ឋមន្ត្រីយុត្តិធម៌ស្តីទីរបស់រដ្ឋាភិបាលតាលីបង់ លោក Mawlavi Abdul Hakim Sharaee បានឲ្យដឹងថា ក្រុមតាលីបង់នឹងអនុវត្តន៍ឯកសារនេះក្នុងរយៈពេលខ្លី តែប៉ុណ្ណោះ ប៉ុន្តែមិនថាមាត្រាណាមួយក្នុងឯកសារនេះបានដើរបញ្ច្រាសច្បាប់ឥស្លាម Sharia ហើយគោលការណ៍របស់ព្រះរាជាណាចក្រឥស្លាមនឹងត្រូវបានទុកជាមោឃៈ។

សូមបញ្ជាក់ដែរថាកាលពីជិត ៦ ទស្សវត្សរ៍កន្លងទៅ មានរយៈពេលខ្លីមួយ ដែលអាហ្វហ្គានីស្ថានបានកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក្រោមរជ្ជកាលស្តេច Mohammad Zahir Shah ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ