តំលៃប្រាក់នាំចេញក្នុងឆ្នាំ ២០១២ នឹងទទួលបានជាង ១១៣ ពាន់លានដុល្លាអាមេរិក

(VOV) – តាមគំរោង តំលៃប្រាក់នាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០១២ នឹងទទួលបាន
ជាង ១១៣ ពាន់លានដុល្លាអាមេរិក។ នេះគឺជាព័ត៍មានត្រូវបាននាំ ចេញក្នុងសន្និសីទ
កាសែតប្រចាំខែកញ្ញាដោយក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានរៀបចំឡើងនា
ថ្ងៃទី ១ តុលា។ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០១២ មានបន្ថែមមុខទំនិញចំនួន ៣ ដែលមានតំលៃប្រាក់នាំចេញទទួលបានជាង ១ ពាន់លានដុល្លាអាមេរិក។ ដូច្នេះ
នាបច្ចុប្បន្ន វៀតណាមមានមុខទំនិញចំនួន ២២ ដែលមានតំលៃប្រាក់នាំចេញទទួល
បានជាំង ១ ពាន់លានដុល្លអាមេរិក។ ថ្លែងមតិនៅទីនេះ ប្រធាននាយកដ្ឋាននាំចេញនាំ
ចូលចំណុះ ក្រសួងឧស្សាហពាណិជ្ជកម្ម លោក Tran Thanh Hai បានឲ្យដឹងថា៖

“ការកាត់បន្ថយការនាំចូលហួសកំរិតមិនជះឥទ្ធិពលដល់តំលៃប្រាក់នាំចេញទេ។ ដោយសារតំលៃប្រាក់នាំចេញនៅកើន ៦%។ ហេតុផលទី ១ គឺ៖ បណ្ដាវិធានការ គ្រប់គ្រងការនាំចូលបានពង្រីកប្រសិទ្ធភាព។ ទី ២ គឺ៖ រាល់មុខទំនិញក្នុងប្រទេស បានតបតាមនឹងតម្រូវការរបស់មុខទំនិញនាំចូល។ ទី ៣ គឺ៖ និន្នាការនាំចូលមុខ ទំនិញគ្រប់ប្រភេទកំពុងមានទំនោរថយចុះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ