តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឡាវនឹងទទួលបាន ២ ពាន់លានដុល្លាអាមេរិក នាឆ្នាំ ២០១៥

(VOVworld) – នារសៀលថ្ងៃទី ២៦ ធ្នូ អគ្គលេខាគណៈកម្មាធិការមជ្ឍឹមបក្សប្រជាជន
បដិវត្តឡាវ និងជាប្រធានរដ្ឋឡាវ លោក  Choummaly Sayasone បាន អញ្ជើញទៅ
ទស្សនាធនាគាពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) ដែលជាសមាជិករបស់សមាគមបណ្ដាវិនិយោកិនវៀតណាមចូលឡាវ (AVIL)។
លោក Choummaly Sayasone បានលើកដម្កើងបណ្ដាវិនិយោកិនដែលបានរួមវិភាគ
ទានយ៉ាងសកម្មក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ឡាវ។ អគ្គលេខា Choummaly
Sayasone បានសង្កត់ធ្ងន់ថា៖ នាពេលខាងមុខឡាវបន្តគាំទ្ររាល់គំរោងការណ៍
វិនិយោគរបស់វៀតណាមចូលឡាវ។ ភាគីទាំង ២ នឹង ពិភាក្សារាល់វិធានការបង្កើន
កិច្ចសហប្រតិបត្តិការ ពិសេសគឺការប្រើប្រាស់ប្រភពទុនប្រកបដោយប្រសិទ្ធភាព។តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឡាវទទួលបាន ៩ រយលាន
ដុល្លេអេមេរិក ក្នុងឆ្នាំ ២០១២ កើន ២២% បើប្រៀបនឹងឆ្នាំ ២០១១។ តាមគំរោង តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីនឹងទទួល បាន ២ ពាន់លានដុល្លាអាមេរិក នាឆ្នាំ
២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ